បុរស​ជនជាតិ​ថៃ​ម្នាក់​មក​លេង​កាស៊ីណូ​ ដេក​ស្លាប់​ក្នុង​បន្ទប់​ជួល​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​

​ខេត្តបន្ទាយមានជ័យ​៖​ បុរស​ជនជាតិ​ថៃ​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​មិនដឹង​ពី​ពេល​ណា​នោះ​ទេ​នៅ​ ក្នុង​បន្ទប់​ជួល​ក្រុង​ប៉ោយ​បែ​ត​ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ ប្រជាពលរដ្ឋ​រួម​ និង​សមត្ថកិច្ច​បាន​ ចុះ​ទៅ​កន្លែង​កើតហេតុ​ ដើម្បី​ត្រួតពិនិត្យ​សព​។​ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​ ១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៤​ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​១​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។​

​លោក​ ព្រហ្ម​ ពិសិដ្ឋ​ នាយ​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ឱ្យ​ដឹង​ថា​៖​ជនជាតិ​ថៃ​រូប​នោះ​មានឈ្មោះ​ ខាំ​រុំ​ ពី​ន​វេហា​ អាយុ​៦៣​ឆ្នាំ​ កាន់​អត្តសញ្ញាណ​ ប័ណ្ណ​លេខ​៣៧៣០៣០០៣០៣៣៥០​។​សាកសព​ជនជាតិ​ថៃ​រូប​នោះ​ដែរ​ត្រូវ​មិត្តភក្តិ​របស់​គាត់​ជា​ជនជាតិ​ថៃ​ ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​ស្ថានភាព​ពាក់​អាវដៃវែង​ស្លៀក​ខោខ្លី​ ខណៈ​មិត្តភក្តិ​ គាត់​ដើរទៅ​ គួ​ស​ទ្វារ​បន្ទប់​ហៅ​មិនឃើញ​ឆ្លើយ​នៅ​ពេល​បើកទ្វារ​ដើរ​ចូល​ឃើញ​បុរស​ឈ្មោះ​ ខាំ​រុំ​ ពី​ន​វេហា​ ដេក​ស្លាប់​នោះ​ហើយ​។​បន្ទាប់​មក​មិត្ត​ ភក្តិ​ជា​ជនជាតិ​ថៃ​ នោះ​ក៏​បាន​ ប្តឹង​រាយការណ៍​មក​សមត្ថកិច្ច​។​

​លោកនាយ​ផ្នែក​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​៖​បើ​តាម​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​និង​ធ្វើ​ កោសល្យ​វិ​ច្ច័​យស​ព​ គឺ​បុរស​ជនជាតិ​ថៃ​រូប​នោះ​ ស្លាប់​ដោយ​ជម្ងឺ​កាំ​ង​បេះដូង​ និង​បញ្ហា​ជម្ងឺ​សួត​ ។​នៅ​ក្បែរ​សព​សមត្ថកិច្ច​រក​ឃើញ​ថ្នាំ​សម្រាប់​ព្យាបាល​ជម្ងឺ​សួត​ចំនួន​៥​បំពង់​និង​ថ្នាំ​សម្រាប់​ព្យា​ ល​ជម្ងឺ​មួយ​ចំនួន​ទៀត​។​គាត់​ស្លាប់​បើ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ក្នុង​អំឡុង​យប់​ ជ្រៅ​ឈាន​ចូល​ថ្ងៃ​ទី​២៩​ខែធ្នូ​។

​បុ​រ​ជនជាតិ​ថៃ​រូប​នោះ​បាន​មក​ជួល​បន្ទប់​ស្នាក់​នៅ​ស្ថិត​នៅ​ចំ​ ណុ​ច​ខាងលើ​ចាប់តាំងពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៤​។​ ជា​ញឹកញាប់​គេ​តែង​ឃើញ​គាត់​ចេញចូល​លេង​ ល្បែង​ក្នុង​កាស៊ីណូ​។​សាកសព​បន្ទាប់​មក​ ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​មក​ រក្សា​ទុក​នៅ​ក្នុង​ វត្ត​ត្រាច​ដើម្បី​ រង់ចាំ​ ក្រុម​គ្រួសារ​មក​ទទួល​សព​យក​ទៅ​ធ្វើបុណ្យ​ក្នុង​ប្រទេស​ថៃ​៕
IMG_7577


​ ​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *