បុរស​ជនជាតិ​បរទេស​ម្នាក់​ស្រវឹងស្រា​ ធ្លាក់​ពីលើ​កាំជណ្តើរ​បាក់​ក​ស្លាប់​

​ខេត្តសៀមរាប​៖​ បុរស​ជនជាតិ​បារាំង​ម្នាក់​ស្រវឹងស្រា​ និង​កញ្ឆា​ បាន​ឡើង​តាម​កាំជណ្តើរ​ផ្ទះ​ជួល​ស្ថិត​នៅ​ក្នុងភូមិ​ តា​ភុល​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​ ហើយ​មិន​បាន​ប្រុង​ប្រ​យ​ត្ន័​ក៏​ផុងជើង​ធ្លាក់​ពីលើ​ចូល​ក្នុង​បន្ទប់ទឹក​ កម្ពស់​២​ម៉ែត្រ​កន្លះ​ បណ្តាល​ឲ្យ​បាក់​.​ក​ស្លាប់​ភា្ល​មៗ​នៅ​នឹង​កន្លែង​កើតហេតុ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​យប់​រំលង​អា​ធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​០៦​ មក​រា​ ឆ្នាំ​២០១៥​ ។​

​ជន​រង​គ្រោះ​មានឈ្មោះ​ ប៊ែ​ល​នី​ រ៉ូ​មែន​ ជនជាតិ​បារាំង​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ កាន់​លិខិត​ ឆ្លង​ ដែន​លេខ​ 142Y19572​ ហើយ​ចូល​មក​កម្ពុជា​រយៈពេល​ប៉ុន្មាន​ខែ​មុន​នេះ​ ប៉ុន្តែ​ទើប​មក​លេង​ខេត្តសៀមរាប​ជា​ភ្ញៀវ​ទេសចរណ៍​ ។​

​សមត្ថកិច្ច​បន្ត​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ធ្លាក់​ពីលើ​កាំជណ្ដើរ​ចូល​ក្នុង​ បន្ទប់ទឹក​បត់​ក​ស្លាប់​បែប​នេះ​ គឺ​បណ្ដាល​មក​ពី​ស្រវឹងស្រា​ និង​ស្រវឹង​កញ្ឆា​ ស្រប​ពេល​ដែល​ឡើងជណ្ដើរ​ផ្ទះ​កម្ពស់​២​ម៉ែត្រ​កន្លះ​ គ្មាន​បង្កាន់ដៃ​ គួប​ផ្សំ​នឹង​កាំជណ្ដើរ​រាង​ចោត​ផង​នោះ​ ក៏​បណ្ដាល​ឲ្យ​រអិល​ជើង​ធ្លាក់​ដាំ​ក្បាល​មក​ក្រោម​ ផុង​ចូល​ក្នុង​បន្ទប់​ទឹកបាក់​.​ក​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​។​ ចំណែកឯ​ម្ចាស់ផ្ទះ​ជូ​ល​ឈ្មោះ​អោម​ ម៉ា​ឡា​ ភេទ​ស្រី​ អាយុ​៤៨​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​-​សង្កាត់​ខាងលើ​ ហើយ​ជន​រង​គ្រោះ​ ទើប​មក​ជួល​ស្នាក់​នៅ​ជាមួយ​មិត្តភក្តិ​បាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទេ​។​

​សមត្ថកិច្ច​បានឱ្យ​ដឹង​ទៀត​ថា​ នេះ​ក៏​ជា​ការ​ធ្វេសប្រហែស​របស់​ម្ចាស់ផ្ទះ​ផង​ដែរ​ ព្រោះ​មិន​បាន​រៀបចំ​ឲ្យ​ស្រួលបួល​ ជណ្តើរ​ចោត​ ហើយ​ថែម​ទាំង​មិន​មាន​បង្កាន់ដៃ​ រីឯ​ដំបូល​បន្ទប់ទឹក​ដែល​នៅ​ជាប់​ជណ្ដើរ​មិន​បាន​ចាក់​ប្លង់​សេ​ឲ្យ​រឹង​មាំ​ ទៀត​ផង​ បែរជា​យក​ហ្វី​ប្រូ​ស៊ីម៉ង់ត៍​ស្ដើងៗ​មក​គ្រប​ពីលើ​បន្ទប់ទឹក​បណ្តោះអាសន្ន​ ទើប​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ធ្លាក់​ចូល​ក្នុង​បន្ទប់​ទឹកបាក់​.​ក​ស្លាប់​បែប​ នេះ​។​

​ក្រោយ​កើតហេតុ​ កម្លាំង​ជំនាញ​បាន​យក​សាកសព​ទៅ​តម្កល់​ទុក​ក្នុង​មន្ទីរពេទ្យ​បង្អែក​ ខេត្តសៀមរាប​ ដើម្បី​រង់ចាំ​ខាង​នគរបាល​អន្តោប្រវេសន៍​មក​ចាត់ចែង​ប្រគល់​ឲ្យ​ទៅ​ ស្ថានទូត​បារាំង​។​ លុះ​ព្រឹក​ថ្ងៃ​ទី​០៦​ មក​រា​ កម្លាំង​ជំនាញ​អន្តោប្រវេសន៍​បាន​ធ្វើការ​ប្រគល់​សព​ទៅ​ឲ្យ​ស្ថានទូត​ បារាំង​ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​របស់​ជនជាតិ​គេ​ ៕​

French Die

ដឹក​ដៃ​គ្នា​ទៅ​តុលាការ សុំ​រៀបការ​តាមច្បាប់ ព្រោះតែ​ម្តាយ​ខាង​ស្រី តាម​បំបែក​

៣​នាទី​​​​ក្នុង​ខារ៉ាអូខេ​ស្រុក​ខ្មែរ​ដឹង​លើស​ពី​ភ្នែក​​​មើល​ឃើញ (មាន video clip)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *