បុរស​ជន​បរ​ទេស​ម្នាក់​បើក​​ម៉ូ​តូ​វ៉ា​ជែង​ ​ទាក់​​ដៃ​ចង្កូត​ជា​មួយរ​ថ​យន្ត​​ខ្ទាត​បោក​ចូល​ទឹកប្រឡាយ​ស្លាប់​​

ភ្នំពេញ៖ជនបរទេស​សញ្ជាតិអាយឡែនម្នាក់​​បើកម៉ូតូបោះពួយលឿន​ វ៉ាទាក់ដៃចង្កូតជាមួយរថយន្តខ្ទាតបោកធ្លាក់ចូលទៅក្នុង​ទឹកប្រឡា​យ​ស្លា​ប់​​ ភ្លា​ម​ៗ​ នៅតាមផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិជីម៉ៅ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ​​។ បង្កករភា្ញក់ផ្អើល​កាលពីវេលាម៉ោង៦​និង៣០នា​ទី​ព្រឹ​ក​ថ្ងៃទី០៥ ខែកញ្ញាឆ្នាំ២០១៥ ​។

ជនរងគ្រោះ​ឈ្មោះខេ វិន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិ អាយឡែន (ICELAND) តែបើតាមសមត្ថកិច្ច បានឱ្យដឹងថា តាមការស្រាវជ្រាវជន​រ​ង​គ្រោះ មានប្រពន្ធជាជនជាតិខ្មែរ មានឈ្មោះសរ ស្រីណុច អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ ។ ជនរង​គ្រោះជិះ​ម៉ូ​តូមួយ​គ្រឿងម៉ាក HORNET ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1AF-8314 ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូក្នុងទិសដៅពីជើងទៅត្បូងល្បឿនលឿន ​ដល់ចំណុចកើតហេតុខាងលើ វ៉ាជែងជាមួយ​និង​រថយន្តដែល​បើ​​​ក​ស្របទិសគ្នា ។ ប៉ុន្តែវ៉ា​មិនផុតក៏ទាក់ដៃចង្កូតធ្វើឱ្យបោកខ្ទាត ធ្លាក់ចូលទៅក្នុងទឹកប្រឡាយ បណ្តាលឱ្យស្លាប់ភ្លាមៗ ចំណែក​រថ​យ​ន្ត បាន​បន្ត​ដំ​ណើរ​ទៅ​មុខបាត់តែម្តង ។ សាកសពក្រោយកើតហេតុ ត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យ ខណ:ដែលរថ​យ​ន្តមិនស្គាល់ម៉ាក ស្លាកលេខហើ​យ​​បើករត់បាត់ ។

2015_09_05_07_30_29_2 2015_09_05_07_30_29_3 2015_09_05_07_30_29_4 2015_09_05_07_31_21 2015_09_05_07_31_21_1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *