បុរស​ពិការ​ដៃ​ម្ខាង​កាន់​កាំបិត​ចូល​ប្លន់​កាប់​ម្ចាស់ផ្ទះ​រង​របួស​ត្រូវ​នគរបាល​ស្រុក​ភ្នំព្រឹក​ចាប់ខ្លួន​

​ខេត្តបាត់ដំបង​៖​ បុរស​ម្នាក់​ពិការ​ដៃ​ម្ខាង​បាន​ធ្វើ​សកម្មភាព​នៅ​ចំ​ពេល​យប់​ឆ្លង​ឆ្នាំ​សកល​២០១៥ ​ដោយ​ កាន់​កាំបិត​ចូល​ទៅ​កាប់​ស្ត្រី​ម្ចាស់ផ្ទះ​គំរាម ​យក​ប្រាក់​បណ្តាល​ឱ្យ​រង​របួស ​យ៉ាងដំណំ ​ខណៈ​ស្ត្រី​ រង​គ្រោះ​នៅ​ចាំផ្ទះ​តែ​ម្នាក់ឯង​។ ​ហេតុការណ៍​កើតឡើង​ កាលពី​វេលា​ម៉ោង​២​យប់​ ឈាន​ចូល​ថ្ងៃ​ទី​ ០១​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​អ៊ូ​តា​សុង​ ឃុំ​ពេជ្រ​ចិន្តា​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​។​

ជនល្មើស​ក្រោយ​ពី​ធ្វើ​សកម្មភាព​បាន​បោះ​កាំបិត​ចោល​ពី​កន្លែង​កើតហេតុ​ចម្ងាយ​១៥០​ម៉ែត្រ​ លុះ​ព្រឹក​ឡើង​ទើប​នគរបាល​ស្រុក​ភ្នំស្រុក​ធ្វើការ​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​បញ្ជូន​មក​កាន់​អធិការ​ ដ្ឋា​ន​នគរបាល​ស្រុក​ភ្នំ​ដើម្បី​កសាង​សំណុំរឿង​យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​។​

​លោក​វរសេនីយ៍ត្រី​ សា​រ៉េ​ត​ វិ​សេដ្ឋ​ អធិការរង​នគរបាល​ស្រុក​ភ្នំព្រឹក​ទទួល​ការងារ​ព្រហ្ម​ ទណ្ឌ​បានឱ្យ​ដឹង​ថា​៖​មុន​ពេ​លើ​កើតហេតុ​ស្ត្រី​រង​គ្រោះ​នៅផ្ទះ​តែ​ម្នាក់ឯង​ចំណែក​ប្តី​និង​កូន​មិន​ នៅផ្ទះ​នោះ​ទេ​។​លុះ​បន្ទាប់​មក​ស្រាប់តែ​ជនល្មើស​ឈ្មោះ​ សៀង​ ពូជ​ អាយុ​៣៦​ឆ្នាំ​ ជា​ជន​ពិការ​ ដៃ​ខាងស្តាំ​ ហើយ​ញៀន​ថ្នាំ​ បច្ចុប្បន្ន​រស់នៅ​ភូមិ​ឃុំ​ខាងលើ​លបចូល​ក្នុងផ្ទះ​ស្ត្រី​រង​គ្រោះ​ ហើយ​ស្រែក​គំរាម​ឱ្យ​ស្ត្រី​ម្ចាស់ផ្ទះ​ប្រគល់​ប្រាក់​ឱ្យ​ខ្លួន​។

​នៅ​ពេល​នោះ​ស្ត្រី​ម្ចាស់ផ្ទះ​ប្រាប់​ថា​អត់​មាន​ប្រាក់​នោះ​ទេ​ស្រាប់តែ​ជនល្មើស​ ទាញ​កាំបិត​កាន់​និង​ដៃ​ប៉ង​កាប់​ក្បាល​ស្ត្រី​ម្ចាស់ផ្ទះ​ សម្លាប់​ក៏​ប៉ុន្តែ​ដោយសារ​ស្ត្រី​ម្ចាស់ផ្ទះ​នោះ​គេច​ផុត​គ្រាន់តែ​ត្រូវ​ចំ​ថ្ងាស​ខាងឆ្វេង​បណ្តាល​ឱ្យ​ រង​បួស​យ៉ាងដំណំ​។​រំពេច​នោះ​ស្ត្រី​រង​គ្រោះ​បាន​ស្រែក​ឆោឡោ​ឱ្យ​អ្នក​ជិតខាង​ជួយ​ទើប​ជន​ ល្មើស​ភ័យ​រត់​ចេញពីផ្ទះ​ក្រវាត់​កំ​បិត​ចោល​រត់គេច​ខ្លួន​មិន​បាន​យក​ទ្រព្យសម្បត្តិ​អ្វី​នោះ​ទេ​។​ លុះដល់​ពេល​ ព្រឹក​ឡើង​ទើប​សមត្ថកិច្ច​ ចាប់​ឃាត់ខ្លួន​បាន​។​ស្ត្រី​រង​គ្រោះ​មានឈ្មោះ​ សេង​ អិដ្ឋ​ អាយុ​៤២​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ ជាមួយ​ជន​ ល្មើស​ ។​

​លោក​អធិការរង​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​៖​ជនល្មើស​បែក​ថ្នាំ​ហើយ​សកម្មភាព​របស់​ គេ​ចូល​ផ្ទះ​គំរាម​ប្លន់​យក​ប្រាក់​ពី​ស្ត្រី​រង​គ្រោះ​គឺ​ដើម្បី​យក​ប្រាក់​នោះ​ទៅ​ទិញ​ថ្នាំ​ញៀន​ ហើយ​ ជន​នេះ​នៅ​ពេល​បែក​ថ្នាំ​ម្តងៗ​តែ​តែ​ដើរ​អុកឡុក​បង្កហេតុ​ក្នុងភូមិ​ធ្វើ​ឱ្យ​មានការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ​។​ជនសង្ស័យ​បន្ទាប់​ពី​សមត្ថកិច្ច​សាកសួរ​បំពេញ​សំណុំរឿង​តាម​នីតិវិធី​រួច​ រាល់​ហើយ​នោះ​ ក៏​ត្រូវ​ចាប់​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ដើម្បី​យក​ទៅ​ ចាត់ការ​តម​ផ្លូវច្បាប់​៕

IMG_7686
ស្រ្តីម្ចាស់ផ្ទះដែលជាជនរងគ្រោះ

IMG_7678
ជនសង្ស័យយកកាំបិតកាប់ស្ត្រីខាងលើ

Loading...

Leave a Reply

Your email address will not be published. Required fields are marked *