បុរស​ម្នាក់បើក​ម៉ូតូ​បុក​រថយន្ត​ចត​ស្ងៀមស្លាប់ ​នៅ​កៀនស្វាយ​

ខេត្តកណ្តាល៖ បុរស​ម្នាក់​បាន​ស្លាប់ ខណ​:​បើក​ម៉ូតូ​លឿន​ពេក ជ្រុល​ទៅបុក​គូថ​រថយន្ត មិន​ស្គាល់​ម៉ាក​ចត​ស្ងៀម ពេញទំហឹង កាលពី​ម៉ោងជាង ៤ រសៀល ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​ចន្លោះ​គីឡូម៉ែត្រ លេខ ៤៧-៤៨ ភូមិ​សំរោង​ក្អែរ ឃុំ​សំរោង​ធំ ស្រុ​កៀនស្វាយ ខេត្ត កណ្ដាល​។​

kandal traffic (2)

kandal traffic (3)

kandal traffic (1)

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា បុរសរងគ្រោះ​ដល់​ស្លាប់​នោះ មិនមាន​អ្នក​ស្គាល់​អត្តសញ្ញាណ​ទេ ប៉ុន្តែ​គាត់​មាន​អាយុ ប្រហែល​៣៥​ឆ្នាំ​។ ក្រោយពី​កើតហេតុ អ្នកបើកបរ បាន​បើក រថយន្ត​គេច​បាត់​។​ ​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ បុរស​ម្នាក់ បើក​ម៉ូតូ ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស្លាក​លេខ​បន្ទាយមានជ័យ 1F.0038 ទិសដៅ​ពី​ភ្នំពេញ ទៅ​អ្នក​លឿង មកដល់​ចំណុច​ខាងលើ បាន​បុក​រថយន្ត​ចត​ស្ងៀម មិន​ស្គាល់​ម៉ាក ចត​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​១ ពេញ ទំហឹង បណ្តាល​ឲ្យ​ស្លាប់ នៅនឹងកន្លែង​។​

​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​បំភ្លឺថា មុន​កើតហេតុ មាន​រថយន្ត​ធំ​ដឹកទំនិញ បាន​ចត​នៅលើ​ចិញ្ចើមផ្លូវ ស្រប ពេលនោះ ម៉ូតូ​របស់​ជនរងគ្រោះ បាន​បើក​មក​បុក បណ្ដាល​ឲ្យ​ស្លាប់​តែម្ដង​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *