បុរស​ម្នាក់​ខ្ចី​រថយន្ត​គេ​បើក​ក្រឡាប់​ឆ្លង​ចរន្ត​ភ្លើង​ផ្ទុះ​ឆេះ​ម៉ត់​

​ខេត្តបន្ទាយមានជ័យ​៖ ​ ​រថយន្ត​កាម​រី​១​គ្រឿ​ស៊េរី​ឆ្នាំ​១៩៩៣​ ពណ៌​ឈាម​ជ្រូក​ ប្រើ​ហ្គា​សបាន​បើក​បែក​កង់​មុខ​ក្រ​ ឡាប់​ធ្លាក់​ចូល​ស្នាមភ្លោះ​បណ្តាល​ឱ្យ​រថយន្ត​ឆ្លង​ចរន្ត​ផ្ទុះ​ធុង​ហ្គា​ស​ធ្វើ​ឱ្យ​រថយន្ត​ឆាបឆេះ​អស់ទាំង​ស្រុង​ក្រោយ​ពី​អ្នក​បើករថយន្ត​ខំប្រឹង​បើកទ្វា​រត់​ចេញ​មក​ក្រៅ​ទាន់​ពេលវេលា​ចៀស​ផុត​ពី​ គ្រោះថ្នាក់​។

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នា​២០១៥​ នៅ​លើក​ណាត់​ផ្លូវជាតិ​លេខ​៥៩​ ត្រង់​ចំណុច​ផ្លូវ​កោង​ ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ​រូង​ ឃុំ​បឹង​ បេង​ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​។​អ្នក​បើករថយន្ត​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ ធឿ​ន​ ហៅ​កញ្ចុះ​ អាយុ​ប្រជា​ង​៤០​ឆ្នាំ​ រស់នៅ​ក្នុ​ភូមិ​ត្រ​សេក​ជ្រុំ​ ឃុំ​ម៉ា​ឡៃ​ ស្រុក​ម៉ា​ឡៃ​។​បើ​តាម​ប្រ​ភ​ ព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​រថយន្ត​រង់​ការ​ឆាបឆេះ​អស់ទាំង​ស្រុង​នោះ​ជា​របស់​ ឈ្មោះ​ ហៃ​ អាយុ​ជាង​៣០​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ ដែល​រថយន្ត​នោះ​ត្រូវ​បាន​ឈ្មោះ​ ធឿ​ន​ ហៅ​កញ្ចុះ​ ខ្ចី​បើក​យក​មក​ស៊ី​ការ​គេ​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​ ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​ដដែល​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​៖​ មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កាម​រី​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​យ៉ាង​លឿន​ ហើយ​គេ​ឃើញ​រថយន្ត​នោះ​រេ​ចង្កូត​ពេញ​ផ្លូវ​ដែល​គេ​សង្ស័យ​ថា​អ្នកបើកបរ​ស្រវឹងស្រា​។​លុះ​រថយន្ត​បើក​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រថយន្ត​បើក​ប្រជែង​ម៉ូតូ​១​គ្រឿង​ធ្វើ​ដំណើរ​ទិស​ដៅ​ស្របគ្នា​។

​រំពេច​នោះ​គេ​ឃើញ​រថយន្ត​បួង​ចង្កូត​ខ្លាំង​ពេក​បែក​កង់​មុខ​ផ្នែក​ខាងស្តាំ​ហើយ​រេ​ចង្កូត​ ជ្រុល​ទៅ​បុក​បង្គោល​ស្លាក​សញ្ញា​ផ្លូវ​បាក់​១​ដើម​ហើយ​រថយន្ត​បន្ត​ទៅ​បុក​ដើមឈើ​២​ដើម​បាក់​ រាប​ដល់​ដី​ទើប​ធ្វើ​ឱ្យ​រថយន្ត​នោះ​ក្រឡាប់​ផ្ញា​រ​ជើង​បន្ទាប់​មក​គេ​ឃើញ​អ្នក​បើករថយន្ត​ព្យាយាម​បើកទ្វា​រត់​ចេញពី​ក្នុង​រថយន្ត​ចម្ងាយ​ប្រហែល​ជាង​១​ម៉ែត្រ​ស្រាប់តែ​រថយន្ត​ឆ្លង​ចរន្ត​បណ្តាល​ឱ្យ​ផ្ទុះ​ធុង​ហ្គា​ស​ឆេះ​រថយន្ត​យ៉ាង​សន្ធោសន្ធៅ​។​ដែល​ចា​ហេតុ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​។

​ក្រោយ​ពី​កើត​ភ្លាម​នោះ​ដែរ​អ្នក​បើករថយន្ត​គេ​ ឃើញ​ហៅ​ម៉ូតូឌុប​ជិះ​រត់គេច​ខ្លួន​បាត់​។​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ឋាន​នៅ​ទីនោះ​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​៖​នៅ​ចំណុច​គ្រោះថ្នាក់​ខាងលើ​កន្លង​មក​មាន​អ្នកបើកបរ​រថយន្ត​ ម៉ូតូ​ បាន​ជួប​គ្រោះ​ ថ្នាក់​ជា​ញឹកញាប់​គេ​ឃើញ​កម្រ​ជៀស​ផុត​នៅ​រស់​ជីវិត​ នោះ​ ឡើយ​ទើប​គ្រោះ​ចរាចរណ៍​បង្ក​ឡើង​ដោយ​ខ្លួនឯង​នៅ​ពេល​នេះ​ គេ​ចាត់ទុកជា​សំណាង​ជា​សំ​ ណា​ង​អ្នក​បើករថយន្ត​ រូប​នោះ​ ដែល​គេច​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​៕

IMG_2051
IMG_2050
IMG_2049

Loading...

Leave a Reply

Your email address will not be published. Required fields are marked *