បុរស​ម្នាក់​គេ​រឹត ក សម្លាប់ រួច​ទម្លាក់​ចូល​ទឹកសមុទ្រ​ ​

ខេត្តកោះកុង ៖ កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០១៦ ប្រជា​ពល​ដ្ឋ​បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​អណ្ដែត​ទឹក​មក​ទើរ​នៅ​ចំណុច​ចំណុច​ផែ​ឈើ​ស្ថិតនៅ​ខាងក្រោយ​អធិការដ្ឋាន​នគរបាល​ស្រុក​គី​រី​សាគរ ខេត្ត​កោះកុង ។

សាកសព​គេ​សង្ស័យថា ត្រូវបាន​គេ​សម្លាប់​រួច​ទម្លាក់​ចូល​ក្នុង​ទឹកសមុទ្រ​នៅ​កន្លែង​ផ្សេង ហើយ​អណ្តែត​មក​ដល់​ទី​នេះ ព្រោះ​តាម​ការពិនិត្យ​សាកសព​សង្កេតឃើញ​មាន​ស្នាម​ខ្សែ​រឹត​ក តែ​នៅ​មិនទាន់​ដឹង​សាវតា​សាកសព​ច្បាស់លាស់​នៅឡើយ​ទេ គ្រាន់តែ​ដឹង ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ ស្លៀក​ខោខ្លី ពណ៌​ក្រហម អាវដៃវែង ពណ៌​ប្រផេះ និង​មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពត ៕

dw

Loading...