បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ព្រោះ​តែមាន​វិបត្តិ​ផ្លូវចិត្ត​

​បាត់​ដំប​ង: ​បុរស​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​បាន​ចងក​សម្លាប់ខ្លួន ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​០៦​និង​២៥​នាទី​ព្រឹក​នៅ​បន្ទប់ទឹក​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​អនុ​វិឡា​ល័យ សាមគ្គី​ស្ថិតក្នុង​ក្រុមទី​០៤ ភូមិ​សាមគ្គី ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។​

​សមត្ថកិច្ច​ឲ្យ​ថា​:​សព​ឈ្មោះ​នី​.​ម៉ាប់​អាយុ​៤៧​ឆ្នាំ​មុខរបរ​កម្មករ​មាន​ទី​លំនៅ​ភូមិ​សាំង​រាំ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល​។​

​ឈ្មោះ​នី​.​សា​រឿង អាយុ​៥៤​ឆ្នាំ មុខរបរ​ធ្វើស្រែ​ត្រូវជា​បងស្រី​បង្កើត​សព​បាន​បំភ្លឺថា​: សព​ត្រូវ ជា​ប្អូនប្រុស​ក្រោយពី​បាន​រៀបការ​រួច​ក៏បាន​នាំគ្នា​ទៅ​រស់នៅ​រកស៊ី​នៅឯ​ភូមិ​ភ្លើង​ឆេះ​ឃុំ​ពេជ្រ​ចិន្តា​ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង​និង​បន្ត​នាំ​ប្រពន្ធ​កូន​ចេញទៅ​ស៊ីឈ្នួល​នៅឯ​ប្រទេស​ថៃ រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ រហូតដល់​អំឡុង​ខែមីនា​ប្អូនប្រុស​បាន​ទូរស័ព្ទ​មក​ប្រាប់ នាង​ខ្ញុំ​ថា​វា​ត្រូវបាន​ប្រពន្ធ​កូន​បណ្ដេញ​ចេញពី​កន្លែងធ្វើការ​ហើយក៏​បាន​សុំ​នាង​ខ្ញុំ​មក​រស់​នៅឯ​ស្រុកកំណើត​វិញ​។ រហូតដល់​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១​ប្អូនប្រុស​ក៏បាន​មកពី​ប្រទេស​ថៃ ពេលមកដល់​នាង​ខ្ញុំ​ក៏បាន​យកទៅដាក់​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​ភូមិ​សាមគ្គី​ឃុំ​ប​វេ​ល​ស្រុក​ប​វេ​លហើយ​នាង​ខ្ញុំ​តែងតែ​និយាយ​លួងលោម​លើកទឹកចិត្ត​ប្អូន​រហូតមក​រហូតដល់​ថ្ងៃទី​៤ ខែមេសា ម៉ោង​ប្រហែល​ប្រាំមួយ​ជាង​ព្រឹក​ក៏មាន​គេ​ទូរស័ព្ទ​មក​ប្រាប់ថា​ប្អូនប្រុស​របស់ខ្លួន បាន​ចងក​ស្លាប់​នៅក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​។ បើតាម​នាង​ខ្ញុំ​ជា​បងស្រី​សន្និដ្ឋានថា​ប្អូនប្រុស ស្លាប់​ព្រោះ​តែមាន​វិបត្តិ​ផ្លូវចិត្ត​មិនមាន​ករណី​ផ្សេង​នោះទេ​។​

​ចំណែក​ឈ្មោះ​មាន​.​ចិត្ត ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​សាំង​រាំង ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ដែល​ត្រូវជា​ក្មួយបង្កើត​ជនរងគ្រោះ​បាន​បំភ្លឺថា​:​កន្លងមក​ខ្លួន​ក៏​ធ្លាប់​ដឹងថា​ពូ​របស់ខ្លួន​នេះ​គាត់​ធ្លាប់មាន​ទំនាស់​ក្នុង​គ្រួសារ​ដោយសារ​ប្រពន្ធ​កូន​គេបោះបង់​ចោល​នៅឯ​ប្រទេស​ថៃ​ទើប​ក្នុង អំឡុង​ខែមីនា​ក៏បាន​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ​ក៏បាន​ចូលទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​រហូតដល់​ថ្ងៃទី​៤ ខែមេសា វេលា​ម៉ោងជាង​៦​ព្រឹក ក៏បាន​ទទួលដំណឹង​ថា​ពូ​របស់ខ្លួន​បាន​ចងក​ស្លាប់​នៅ​កន្លែង មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​។​ការសន្និដ្ឋាន​របស់ខ្លួន​ថា​ពូ​របស់ខ្លួន​ស្លាប់​ដោយសារ​មាន​វិបត្តិ​ផ្លូវចិត្ត​ប្រពន្ធ​កូន​បោះបង់ចោល​ពិតប្រាកដ​មែន​គឺ​គ្មាន​ករណី​អ្វី​ផ្សេង​ពីនេះ​ឡើយ​។ ក្រោយពី​កំលាំង ជំនាញ​និង​គ្រូពេទ្យ​ពិនិត្យ​រួច​បាន​សន្និដ្ឋានថា​ជនរ​ង​គ្រោះ​ពិតជា​ស្លាប់​ដោយសា​ចងក៍​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង​ពិ​ប្រាកដ​មែន​ដោយ​មូលហេតុ​:​ជនរងគ្រោះ​មាន​វិបត្តិ​ផ្លូវចិត្ត​ស្របតាម​ការបំភ្លឺ​របស់​សាច់ញាតិ​ទាំង​២​នាក់​ខាងលើ​ផងដែរ​។​បច្ចុប្បន្ន​សព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Loading...