បុរស​ម្នាក់​ជិះ​ម៉ូតូ​ធ្លាក់​ ប្រឡាយ​ទឹកបាក់​.​ក​ ស្លាប់​ នៅ​នឹង​ កន្លែង​កើតហេតុ​

​ភ្នំពេញ​៖​ ហេតុ​កាលពី​វេលា​ម៉ោង​ ២២​ និង​ ៤៥​នាទី​យប់​ ថ្ងៃ​ទី​២៩​ ធ្នូ​ ២០១៤​ នៅ​ចំណុច​មុខ​រោងចក្រ​ ហា​តា​ ផលិត​ក្រដាស​ការ​តុង​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ ស្ថិត​ក្នុងភូមិ​អូរ​ឌឹ​ម​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

​បុរស​រង​គ្រោះ​មានឈ្មោះ​ ហ៊ិ​ន​ វិចិត្រ​ អាយុ​២៤​ឆ្នាំ​ ជា​កម្មក​រោងចក្រ​ ស្នាក់​នៅ​ម្តុំ​ពោធិ​ចិន​តុង​ មាន​ប្រពន្ធ​ឈ្មោះ​ វណ្ណ​ សុជាតា​ អាយុ​២៥​ឆ្នាំ​ និង​កូន​ម្នាក់​ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុរ​សរង​គ្រោះ​បាន​នាំ​ក្រុម​គ្រួសារ​ទៅ​អង្គុយ​ផឹកស៊ី​ផ្ទះ​មិត្តភក្តិ​នៅ​ក្នុងភូមិ​អង្គ​ ពេល​កំពុង​តែ​ផឹកស៊ី​បាន​បន្តិច​ប្អូនថ្លៃ​ស្រី​ក៏​ឈឺក្បាល​ ហើយ​ក៏​បាន​សម្រាក​ជូន​ប្អូនថ្លៃ​ស្រី​ ត្រឡប់​ទៅ​ផ្ទះ​នៅ​ម្តុំ​សាលា​អនុ​វិទ្យាល័យ​ប៊ុ​ន​រ៉ា​នី​ បុរី​១០០​ខ្នង​ ។​ បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ សេ​១២៥​ ស៊េរី​ឆ្នាំ​ ២០១៥​ ពណ៌​ខ្មៅ​ មួយ​គ្រឿង​អត់​មាន​ពាក់​ស្លាក​លេខ​ បាន​បើក​ឌុ​ប​ប្អូនថ្លៃ​ទៅ​ដល់​ផ្លូវ​រទេះភ្លើង​ក៏​បាន​ឈប់​ទម្លាក់​ប្អូនស្រី​នៅ​ទីនោះ​ ព្រោះ​មាន​អ្នក​មក​យក​បន្ត​ ។​

​បន្ទាប់​ពី​ដាក់​ប្អូនថ្លៃ​ចុះ​ហើយ​នោះ​បុរស​រង​គ្រោះ​ក៏​បាន​បត់​ម៉ូតូ​ជិះ​ត្រឡប់​ទៅ​ផ្ទះ​មិត្តភក្តិ​នៅ​ភូមិ​អង្គ​វិញ​ ខណៈ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ មិនដឹង​ជា​យ៉ាងម៉េច​ បុរស​រង​គ្រោះ​ក៏​បាន​ជិះ​ម៉ូតូ​ធ្លាក់​ទៅ​ប្រោ​ឡាយ​ទឹក​នៅ​ខាងឆ្វេង​ដៃ​ បាក់​.​ក​ ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​ ។​

​ក្រោយ​ពេល​កើតហេតុ​ សព​បុរស​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រ​ណៃ​ណី​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *