បុរស​ម្នាក់​ត​ខ្សែភ្លើង​ឆក់​កណ្តុរ​ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​ស្លាប់​

​ខេត្ត​បន្ទាយ​មាន​ជ័​យៈ​ បុរស​ម្នាក់​ត្រូវ​បាន​ខ្សែភ្លើង​ឆក់​ស្លាប់​នៅ​ក្នុង​ស្រែ​ មិនដឹង​ពី​ពេល​ណា​នោះ​ទេ​ ខណៈ​បុរស​រូប​នោះ​ត​ខ្សែភ្លើង​ចេញពី​ឌី​ណា​ម៉ូ​ម៉ាស៊ីន​គោ​យន្ត​ដើម្បី​ឆក់​កណ្តុរ​ទប់ស្កាត់​កុំឱ្យ​ចូល​ស៊ី​ស្រូវប្រាំង​ប៉ុន្តែ​ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​ស្លាប់​តែ​ម្តង​។​ ហេតុការណ៍​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​វាលស្រែ​តា​ប៉ាត​ ខាងត្បូង​ភូមិ​ចម្ងាយ​ប្រ​ហេ​ល​៣.០០០​ម៉ែត្រ​ ស្ថិត​ក្នុងភូមិ​តា​អន​ ឃុំ​គោ​កប​ល្ល័​ង្គ​ ស្រុក​មង្គលបុរី​ ខេត្តបន្ទាយមានជ័យ​ ។​

​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​អៀវ​កេះ​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​រស់នៅ​ភូមិ​តា​អន​ ឃុំ​គោ​កប​ល្ល័​ង្គ​ ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ​ ។​

​លោក​វរសេនីយ៍ទោ​ស៊ី​ឌី​អធិការ​នគរបាល​ស្រុក​ម​ង្គ​បុរី​បាន​ប្រាប់​ឱ្យ​ដឹង​ថា​៖​ ក្រោយ​ពី​ប្រជា​ពល​ រដ្ឋ​រាយការណ៍​ពី​ការ​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​ស្រែ​រួច​មក​។​ លោក​ក៏​បាន​បញ្ជា​ឱ្យ​កម្លាំង​ជំនាញ​សហការ​ជាមួយ​និង​កម្លាំង​នគរបាល​ប៉ុ​ស្ថិ៍​ឃុំ​គោ​កប​ល្ល័​ង្គ​ចុះ​ទៅ​ត្រួតពិនិត្យ​សព​ជន​រង​គ្រោះ​នៅ​កន្លែង​កើតហេតុ​។​ សមត្ថកិច្ច​ឃើញ​មាន​សរ​បួស​រោល​ខ្មៅ​ស្នាម​ឆក់​ខ្សែភ្លើង​នៅ​កជើង​ចំនួន​២​កន្លែង​ ឆក់​កែង​ ដៃ​១​កន្លែង​និង​ឃើញ​មា​ខ្សែលួស​១​ចង្វាយ​ត​សម្រាប់​ឆក់​កណ្តុរ​នៅ​ក្បែរ​សព​ រួម​និង​ពិនិត្យ​ឃើញ​មានការ​ ត​ខ្សែភ្លើង​ចេញពី​ឌី​ណា​ម៉ូ​ម៉ាស៊ីន​គោ​យន្ត​ទៀត​ផង​។​ឆ្លង​តាម​សមត្ថកិច្ច​ត្រួតពិនិត្យ​សព្វ​តាម​បច្ចេកទេស​គឺ​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ឆក់​ខ្សែភ្លើង​ មិន​ជាប់​ពា​ក៉​ព័ន្ធ​និង​អំពើ​ឃាតកម្ម​នោះ​ឡើយ​។​

​លោក​ធិ​ការ​នគរបាល​ស្រុក​ម​ង្គ​បុរី​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​៖​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​គោ​យន្ត​តែ​ម្នាក់ឯង​ទៅ​ដេកចាំ​ស្រែ​និង​ត​ខ្សែភ្លើង​ដើម្បី​ឆក់​សត្វ​កណ្តុរ​កុំឱ្យ​ចូល​ស៊ី​ស្រូវប្រាំង​។​ លុះ​បន្ទាប់​ មក​គេ​មិនដឹង​ជន​រង​គ្រោះ​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​ពី​ពេល​ណា​នោះ​ទេ​។​ នៅ​ពេល​ព្រឹក​ឡើង​ថ្ងៃ​ទី​១១​ ខែ​កម្ភៈ​ ឆ្នាំ​២០១៥​បងថ្លៃ​ជន​រង​គ្រោះ​ក៏​បាន​ដើរទៅ​ស្រែ​នោះ​ដើម្បី​រក​រើស​សត្វ​កណ្តុរ​យក​ទៅ​លក់​។​

ស្រាប់តែ​នៅ​ ពេល​នោះ​បានឃើញ​ជន​រង​គ្រោះ​ដែល​ជា​ប្អូនថ្លៃ​ដេក​ស្លាប់​នៅ​ក្នុង​ស្រែ​ចម្ងាយ​ពី​ខ្ទម​ប្រហែល​១០០​ម៉ែត្រ​ ថែម​ទាំង​ឃើញ​ម៉ា​ស៊ី​គោ​យន្ត​កំពុង​តែ​បញ្ឆេះ​ទៀត​ផង​។​ ឃើញ​បែប​នេះ​បងថ្លៃ​មិន​ទាន់​ដើរ​ចូល​ទៅ​កន្លែង​ សព​នោះ​ទេ​ហើយ​ក៏​ទៅ​ពន្លត់​ម៉ាស៊ីន​គោ​យន្ត​សិន​។​ បន្ទាប់​មក​បុរស​ជា​បងថ្លៃ​ក៏​បាន​ទៅ​ដល់​កន្លែង​សព​ ហើយ​មក​ប្រាប់​ឱ​ពុក​ម្តាយ​នៅផ្ទះ​ទើ​បណ្តាល​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ​។​

​សាកសព​ជន​រង​គ្រោះ​បន្ទាប់​ពី​សមត្ថកិច្ច​ត្រួតពិនិត្យ​ចប់​សព្វគ្រប់​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
IMG_0244
IMG_0243

Loading...

Leave a Reply

Your email address will not be published. Required fields are marked *