បុរស​ម្នាក់​ទៅ​បង់​ត្រី​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​ ក្នុង​ទឹកស្ទឹង​សង្ស័យ​ជម្ងឺមហារីក​ប្រដាប់​ភេទ​ធ្វើទុក្ខ​

​ខេត្តបន្ទាយមានជ័យ​៖​ បុរស​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​ទឹក​ប្រឡាយ​ ពេល​ដែល​គាត់​យក​សំណាញ់​ ទៅ​បង់​ត្រី​នៅ​ច​ណុ​ច​ស្ទឹង​ក្បែរ​ស្ពាន​វត្ត​ហ្លួង​។​ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០១៤​ ស្ថិត​នៅ​ភូមិ​ហ្លួង​ឃុំ​ប្ញ​ស្សី​ក្រោក​ ស្រុក​មង្គល​បូ​រី​ ខេត្ត​បន្ទាយ​ មាន​ជ័យ​។​

​លោក​វរសេនីយ៍ទោ​ ស៊ី​ ឌី​ អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី​ប្រាប់​ឱ្យ​ដឹង​ថា​ បុរស​រង​ គ្រោះ​មានឈ្មោះ​ ហុ​ក​ លឹ​ម​ឃាង​ អាយុ​៤៩​ឆ្នាំ​ បច្ចុប្បន្ន​រស់នៅ​ភូមិ​ហ្លួង​ ឃុំ​ប្ញ​ស្សី​ក្រោក​ ស្រុក​ មង្គល​បូ​រី​មាន​ប្រពន្ធ​ឈ្មោះ​ ហុ​ក​ ខ្ញឹ​ប​ អាយុ​២៤​ឆ្នាំ​ ជន​រង​គ្រោះ​មានកូន​ស្រី​អាយុ​១​ឆ្នាំ​ម្នាក់​។​

​លោក​អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី​បានឱ្យ​ដឹង​ទៀត​ថា​ មុន​ពេល​កើតហេតុ​ប្រពន្ធ​ ជន​រង​គ្រោះ​បាន​ឌុ​ប​ជា​ប្តី​មក​បង់​ត្រី​នៅ​ចំណុច​ខាងលើ​។​បន្ទាប់​មក​ប្រពន្ធ​ក៏​ជិះ​ម៉ូតូ​ត្រឡប់​ ទៅ​ផ្ទះ​វិញ​ដោយ​ទុក​ឱ្យ​ប្តី​នៅ​បង់​ត្រី​តែ​ម្នាក់ឯង​។​លុះ​បង់​ត្រី​បាន​មួយសន្ទុះ​ធំ​គេ​មិនដឹង​ថា​បុរស​ រង​គ្រោះ​លង់ទឹក​ស្លាប់​ពី​ពេល​ណា​នោះ​ទេ​។​លោកយាយ​ម្នាក់​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ បាត់​ជន​រង​គ្រោះ​យូរ​មិនឃើញ​ហើយ​ឃើញ​តែ​ស្បែកជើង​និង​សំណាញ់​នៅ​លើគោក​។​គាត់​ ក៏​ទៅ​ប្រាប់​ប្តី​ឱ្យ​ជួយ​ដើរ​រក​មើល​ នៅ​ពេល​នោះ​ប្តី​គាត់​ចុះ​ទៅ​រាវ​ក្នុង​ទឹកស្ទឹង​ស្រាប់តែ​រាវ​ប៉ះ​ សព​បុរស​រង​គ្រោះ​លិច​ក្នុង​ទឹក​ ។​ទើប​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ នាំ​គ្នា​ ចុះ​ទៅ​ស្រង់​សាកសព​ដឹក​បញ្ជូន​យក​មក​ដាក់​ក្នុង​វត្ត​ហ្លួង​។​

​លោក​អធិការ​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ក្រោយ​ពី​កើតហេតុ​ភ្លាម​សមត្ថកិច្ច​ចុះ​ ទៅ​ត្រួតពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យស​ព​គឺ​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​លង់ទឹក​មិន​ជាប់​ពាក់ព័ន្ធ​និង​អំពើ​ឃាតកម្ម​នោះ​ឡើយ​។​បើ​តាម​សមត្ថកិច្ច​សាកសួរ​ប្រពន្ធ​ជន​រង​គ្រោះ​ គឺ​ ជន​រង​ គ្រោះ​កើត​ជម្ងឺ​មហា​រី​ប្រដាប់​ភេទ​ហើយ​គាត់​តែងតែមាន​អាកា​រៈ​ខ្សោយ​វិល​មុខជា​ប្រចាំ​។​ ករណី​នេះ​បើ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​គឺ​ជន​រង​គ្រោះ​លង់ទឹក​ស្លាប់​ដោយ​កើត​ខ្យល់គ​ នៅ​ពេល​ដួល​ រអិល​ជើង​ធ្លាក់​ចូល​ក្នុង​ទឹកស្ទឹង​ទើប​បណ្តាល​ឱ្យ​លង់ទឹក​ស្លាប់​បែប​នេះ​៕

bmc ukk (1)

bmc ukk (2)

bmc ukk (4)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *