បុរស​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​បុក​ចូល​ផ្ទះ​លរដ្ឋ​ទាំង​កំរោល

​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​បើករថយន្ត​ក្នុងល្បឿន​លឿន បួង​ចង្កូត​បត់​ផ្លូវ​កោង​មិន​ទាន់ ក៏​រេ​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​បន្ត​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ទាំង​កំរោល បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ស្ទើ​ទាំងស្រុង។​

ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​៤០​នាទី​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៥ តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​វង្ស កែង​ផ្លូវ​៧០ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធាន​ភ្នំពេញ។​

ទោះ​យ៉ាងណា​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​នេះ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ គ្រាន់តែ​ខូចខាត​ទ្រព្យសម្បត្តិ​តែ​ប៉ុណ្ណោះ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​បុរស​ម្នាក់​បាន​បើករថយន្ត​ម៉ាក​រ៉​ង់​រ៉ូ​វ៉ែ ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ ២T-៨០៥៥ ធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​វង្ស ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ទាំង​ក្នុង​ស្ថានភាព​ស្រវឹង ហើយ​បើករថយន្ត​មាន​ល្បឿន​លឿន​ថែម​ទៀត​នោះ។ ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ ក៏​បួង​ចង្កូត​បត់​ទៅ​ផ្លូវ​៧០ តែ​ដោយ​រថយន្ត​មាន​ល្បឿន​លឿន​ជាន់​ហ្វ្រាំង​មិន​ទាន់ ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បន្ត​បុក​ចូល​ផ្ទះ​លក់​ឧបករណ៍​ជួសជុល និង​គ្រឿងបន្លាស​រថយន្ត យីហោ​លឹ​ម ឈុ​ន​គី​ទាំង​កំរោល បណ្តាល​ឲ្យ​ទ្វារផ្ទះ​រង​ការ​ខូចខាត​យ៉ាងដំណំ។ រីឯ​រថយន្ត​ខ្ទេច​ស្ទើ​ទាំងស្រុង តែ​ជា​សំណាង​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ។

ក្រោយ​កើតហេតុ​បុរស​ស្រវឹង​បើករថយន្ត​បង្ក​បាន​ចុះ​ពីលើ​រថយន្ត រួច​រត់គេច​បាន​ប្រមាណ​២០​ម៉ែត្រ ក៏​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន និង​រថយន្ត​យក​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ដើម្បី​ធ្វើការ​ដោះស្រាយ៕

1800306_1000875279940669_7394210447346213854_n

10959428_1000875243274006_4538868801342952853_n

10378217_1000875196607344_3490692496272456913_n

Loading...

Leave a Reply

Your email address will not be published. Required fields are marked *