បុរស​ម្នាក់​បើករថយន្ត​កាម​រី​ មួយ​គ្រឿង​ពាក់​ស្លាក​លេខ​រដ្ឋ​ បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៥​កង់​

​ភ្នំពេញ​៖​ បុរស​ម្នាក់​ស្រវឹង​ជោកជាំ​បើករថយន្ត​កាម​រី​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ រដ្ឋ​ ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​ប្រេះ​អស់​ចំនួន​៥​កង់​ ហើយ​រថយន្ត​រង​ការ​ខូចខាត​ទៅ​មុខ​លែង​រួច​។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៥​ខែធ្នូ​ឆ្នាំ​២០១៤​ ត្រង់​ចំណុច​មុខ​ក្រុមហ៊ុន​ស្មា​ត​ តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​វង្ស​ ស្ថិត​ក្នុង​សង្កាត់​បឹង​ត្របែក​ ខណ្ឌចំការមន​។​


​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​មាន​រថយន្ត​កាម​រី​មួយ​គ្រឿង​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ រដ្ឋ​ ប៉ុន្តែ​ពេល​កើតហេតុ​ភា្ល​មៗ​ម្ចាស់​រថយន្ត​បាន​កាច់​ស្លាក​លេខ​ដោះ​យក​ចេញ​បាត់​ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​វង្ស​ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ក្នុង​ល្បឿន​យ៉ាង​លឿន​ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ​ក៏​រ៉េ​ចង្កូត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ចំ​ពេញទំហឹង​បាក់​ប្រេះ​អស់​ចំនួន​៥​កង់​ ហើយ​រថយន្ត​រង​ការ​ខូចខាត​បាក់​កាឡេ​កង់​មុខ​ខាងឆ្វេង​ទៅ​មុខ​លែង​រួច​។​

​បន្ទាប់​ពី​កើត​ម្ចាស់​រថយន្ត​បាន​ចុះ​ពី​រថយន្ត​ហើយ​កាច់​ដោះ​ស្លាក​លេខ​រថយន្ត​យក​ទៅ​បាត់​ព្រោះ​ខ្លាច​គេ​ស្គាល់​ រួច​ក៏​ឡើង​ជិះ​រថយន្ត​មួយ​គ្រឿង​ទៀត​ចេញ​ទៅ​បាត់​ ហើយ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​មក​ដល់​រួច​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះ​វាស់វែង​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *