បុរស​ម្នាក់​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រពន្ធ​ដោយសារ​ខឹង​ប្រពន្ធ​ជេរ​ថា​ អា​ឆ្កែ​

​ខេត្តបន្ទាយមានជ័យ​៖​ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ស្រុក​ម៉ា​ឡៃ​ចាប់​ឃាត់ខ្លួន​បញ្ជូន​មក​កាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់​។

​បន្ទាប់​ពី​បុរស​តូប​នេះ​បាន​ប្រើ​ហឹ​ង្សា​វាយ​ទៅ​លើ​ប្រពន្ធ​បណ្តាល​ឲ្យ​រង​របួស​យ៉ាងដំណំ​នៅ​ពេល​ឈ្លោះ​ជាមួយ​ប្រពន្ធ​ត្រូវ​ប្រពន្ធ​ជេរ​ប្រមា​ជ​ខ្លាំង​ទប់​កំហឹង​ពុំ​បាន​។​ស្រុក​ម៉ា​ឡៃ​ចាប់​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​០២​ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ភូមិ​សន្តិភាព​ ឃុំ​ទួល​ពង្រ​ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​។​

​ប្រភព​ព័ត៌មាន​ពី​កងរាជអាវុធហត្ថ​ស្រុក​ម៉ា​ឡៃ​ បាន​ឲ្យ​ដឹង​ថា​៖​បុរស​ជា​ប្តី​ដែល​សមត្ថកិច្ច​ ចាប់​ឃាត់​ ខ្លួន​មានឈ្មោះ​សុខ​ ដឿ​ន​ ហៅ​ត្នោត​អាយុ​៤៥​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​គឹ​ម​ សុ​ផាត​ អាយុ​៥៤​ឆ្នាំ​ គ្រួសារ​នេះ​ មាន​ទីលំនៅ​ភូមិ​សន្តិភាព​ ឃុំ​ទួល​ពង្រ​ ស្រុក​ ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ ។​

​ ​ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា​៖​កាលពី​ថ្ងៃ​ទី​១​ខែកុម្ភៈ​ឆ្នាំ​២០១៥​រវាង​ប្តី​ប្រពន្ធ​ទាំង​២​នាក់​នេះ​បាន​ឈ្លោះប្រកែក​គ្នា​ដោយសារ​តែ​ប្រពន្ធ​ដាំបាយ​ហូប​អស់​ចោល​ប្តី​។​លុះ​ប្តី​ត្រឡប់​មក​ផ្ទះ​អស់​បាយ​ហូប​ប្តី​រូប​នោះ​មិន​មាត់ក​អ្វី​ដែរ​ហើយ​ក៏​ដាំបាយ​ហូប​ខ្លួនឯង​។​បន្ទាប់​មក​បុរស​ជា​ប្តី​បាន​ដងទឹក​១​ផ្តិល​ដើរ​ស្រោច​ជម​វិញ​ផ្ទះ​ហើយ​ធ្វើ​ជា​សូត្រធម៌​ទំនងជា​សូត្រ​ដាក់​បណ្តាសារ​ប្រពន្ធ​ពន្ធ​។​នៅ​ពេល​នោះ​ប្រពន្ធ​ខឹង​បា​ជេរ​ប្រមាថ​ប្តី​ហៅ​អា​ឆ្កែ​និង​ដៀល​ត្មេះ​សព្វបែបយ៉ាង​ដោយ​បុរស​ជា​ប្តី​ទ្រាំ​ពុំ​បាន​ក៏​វាយ​ប្រពន្ធ​បណ្តាល​ឱ្យ​រង​របួស​យ៉ាងដំណំ​។​ក្រោយ​ពី​កើតហេតុ​មួយ​ថ្ងៃ​ទើប​កម្លាំង​អាវុធហត្ថ​ចុះ​ទៅ​ចាប់​ឃាត់ខ្លួន​បុរស​ជា​ប្តី​រូប​នោះ​តែ​ម្តង​។​

​ ​បើ​តាម​ប្រ​ភ​ព័ត៌មាន​ដដែល​ឱ្យ​ដឹង​ទៀត​៖​ប្តី​ប្រពន្ធ​ទាំង​២​នាក់​នេះ​បាន​គ្នា​នៅ​ឆ្នាំ​១៩៩២​ ដោយ​ ស្ត្រី​រូប​នោះ​គឺជា​ស្ត្រី​មេម៉ាយ​កូន​២​នាក់​ ចំណែក​ប្តី​នៅ​ក​ម្លោះ​ ហើយ​យក​គ្នា​បាន​ កូន​កូនស្រី​ម្នាក់​ ស​ព្ធ​ថ្ងៃ​នាង​មាន​អាយុ​២០​ឆ្នាំ​ ។​ប​ច្ចុ​ប្ប​បុរស​ដៃដល់​ត្រូវ​បាន​សមត្ថកិច្ច​កំពុង​តែ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ ទៅ​កាន់​តុលាការ​ដើម្បី​យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​៕
IMG-20150203-WA0002

Loading...

Leave a Reply

Your email address will not be published. Required fields are marked *