បុរស​ម្នាក់​យក​រំសេវ​ផាវ​កែ​ច្នៃ​ធ្វើ​ជា​គ្រាប់បែក​ខុស​បច្ចេកទេស​បោក​យក​ត្រី​បណ្តាល​ឱ្យ​ផ្ទុះ​ មនុស្ស​រង​របួសធ្ងន់​និង​ស្រាល​៥​នាក់​

​ខេត្តបាត់ដំបង​៖​ បុរស​ម្នាក់​បាន​យក​រំសេវ​ផាវ​ដើម្បី​ កែ​ច្នៃ​ធ្វើ​ជា​គ្រាប់បែក​បោក​យក​ត្រី​ខុស​បច្ចេកទេស​ធ្វើ​ឱ្យ​ផ្ទុះ​ឡើង​បណ្តាល​ឱ្យ​មនុស្ស​ចាស់​ក្មេង​៥​នាក់​ទទួល​រង​របួសធ្ងន់​និង​ស្រាល​។​ អ្នក​រង​បួស​ បន្ទាប់​មក​ត្រូវ​បាន​គេ​ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

ហេ​ត​ការណ៍​កើតឡើង​នៅ​វេលា​ម៉ោង​ ១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ស្ថិត​ នៅ​ចំណុច​ក្រុម​ទី​៧​ ភូមិ​កំពង់ចម្លង​ក្រោម​ ឃុំ​តា​ក្រី​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​។​

​លោក​វរសេនីយ៍ត្រី​ ចាន់​ ផា​ន់​ណា​ អធិការ​នគរបាល​ស្រុក​កំ​រៀង​បាន​ប្រាប់​ឱ្យ​ ដឹង​ថា​៖​ ជន​រង​គ្រោះ​ក្នុង​ហេតុ​ការ​ខាងលើ​មានឈ្មោះ​១,​ សូ​ សិលា​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ទួល​ល​រង​ របួសធ្ងន់​ត្រូវ​ចំ​ភ្នែក​បុរស​រូប​នេះ​ជា​អ្នក​បង្ក​កែ​ច្នៃ​គ្រាប់រំសេវ​ផាវ​២,​ ឈ្មោះ​ សូរ​ រ​ដ្ឋា​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ជា​អ្នក​ជិតខាង​៣,​ ឈ្មោះ​ ឃៀវ​ ណូ​ ភេទ​ប្រុស​ អាយុ​៨​ឆ្នាំ​ ៤,​ ឈ្មោះ​ សូរ​ ណុ​ង​ ភេទ​ស្រី​ អាយុ​៥​ឆ្នាំ​ ក្មេង​ទាំង​២​នាក់​ជា​កូន​អ្នក​បង្ក​និង​ទី​៥,​ ឈ្មោះ​ យិ​ន​ វុន​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ជា​អ្នក​ជិតខាង​ អ្នក​ទាំង​៤​នាក់​ទទួល​រង​របួសស្រាល​ជន​រង​គ្រោះ​រស់នៅ​ភូមិ​កើតហេតុ​ ខាងលើ​។​

​លោក​អធិការ​នគរបាល​ស្រុក​កំ​រៀង​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​៖​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ឈ្មោះ​ សូ​ សិលា​ បាន​យក​ផាវ​ចំនួន​ជាង​១០​គ្រាប់​ហើយ​ដោះ​យក​រំសេវ​ទៅ​ដាក់​ ក្នុង​កូន​កំប៉ុង​មួយ​ដើម្បី​កែ​ច្នៃ​ធ្វើ​ជា​គ្រាប់បែក​យក​ទៅ​គប់​ក្នុង​ស្រះ​ដើម្បី​យក​ត្រី​នៅ​ពេល​នោះ​ គេ​ ឃើញ​កូនប្រុស​ស្រី​តូច​បង្កើត​២​នាក់​និង​អ្នក​ជិតខាង​២​នាក់​ឈរ​មើល​បុ​រ​ឈ្មោះ​សូ​ សិលា​ ធ្វើ​កែ​ច្នៃ​។​

បន្ទាប់​ពី​គេ​ដោះ​យក​រំសេវ​ផាវ​ដាក់​ចូល​ក្នុង​កូន​កំប៉ុង​ហើយ​ក៏​បុក​រំសេវ​ហើយ​បង្ក​ ជា​ផ្កាភ្លើង​ទើប​បណ្តាល​ឱ្យ​ផ្ទុះ​ឡើង​បែប​នេះ​។​ក្នុង​នោះ​គេ​ឃើញ​អំបែង​បាន​ខ្ទាត​ធ្លុះធ្លាយ​ដំបូល​ស័ង្កសី​ផ្ទះ​២​ទៅ​៣​កន្លែង​។​ជន​រង​គ្រោះ​ទាំង​៥​នាក់​បន្ទាប់​មក​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​ជីវិត​នៅ​មន្ទីរពេទ្យ​យោធា​៕

IMG_0134
IMG_0135
IMG_0136
IMG_0133
IMG_0140
IMG_0139

Loading...

Leave a Reply

Your email address will not be published. Required fields are marked *