បុរស​ម្នាក់​ស្លាប់​ដោយ​បើក​ម៉ូតូ​វ៉ា​រថយន្ត​មិន​ផុត​ទាក់​ដៃចង្កូត​ជាមួយ​កង់​បី​ឥណ្ឌា​

​ភ្នំពេញ​: បុរស​ម្នាក់​បើក​ម៉ូតូ​ឌ្រី​ម​សង់​មួយគ្រឿង​ក្នុង​ល្បឿន​លឿន​វ៉ា​រថយន្ត​មិន​ផុត ហើយ​ទាក់​ដៃចង្កូត​ជាមួយ​កង់​បី​ឥណ្ឌា​ដួល​បោក​ក្បាល​ស្លាប់​ក្រោយពេល​បញ្ជូន​ទៅកាន់​មន្ទី​ពេទ្យ ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង ០៦​និង​៤០​នាទី​យប់​ថ្ងៃទី​២០ ខែមីនា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​បេតុង​ជិត​ផ្សារ​ឃ្លាំង​រំសេវ​ថ្មី​សែន​សុខ ភូមិ បា​យ៉ាប សង្កា់ត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​បុរសរងគ្រោះ​បើក​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០២១ ពណ៌​ខ្មៅ ពាក់​ស្លាក លេខ​កំពង់ចាម 1Z-8855 បើក​តាម​បណ្តោយ​ផ្លូវ​បេតុង​កើតហេតុ​ខាងលើ ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​វ៉ា​ឆ្វេង​រថយន្ត​មិន​ផុត​ក៏​ប៉ះ​ជាមួយ​កញ្ចក់​កង់​បី​ឥណ្ឌា​មិន​ចាំ​ស្លាក​លេខ​។​

​បុរស​ស្លាប់បាត់​បង់ជីវិត​ខាងលើ​មានឈ្មោះ ផល សុភាព អាយុ ៣១​ឆ្នាំ មុខរបរ សន្តិសុខ​ផ្សា​ឃ្លាំង​រំសេវ​ថ្មី​សែន​សុខ ស្នាក់នៅ​ភូមិ តា​អោក ឃុំ​ឈ្វាំង ស្រុក​ពញ្ញាឮ ខេត្តកណ្តាល ។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ដល់ទី​តាំង​កើតហេតុ​ស្វែងរក​សាច់​ញ្ញា​ត្តិៗ​ក៏បាន​មកដល់​សមត្ថ​កិច្ច​ធ្វើលិខិត​ប្រគល់​ម៉ូតូ និង​ប្រគល់​សាកសព​ឲ្យ​សាច់​ញ្ញា​ត្តិ​យកទៅ​ធ្វើបុណ្យ​នៅឯ​ស្រុកកំណើត​តាម​ប្រពៃណី ៕​

Loading...