បុរស​ម្នាក់​ ​បើករថយន្ត​បែន​ដឹក​ដី​មួយគ្រឿង​ក្នុង​ល្បឿន​លឿន​ ​បណ្តាល​ឲ្យ​រេ​ចង្កូត​ធ្លាក់​ចូលក្នុង​ប្រឡាយទឹក​ក្រឡាប់​ផ្ងារជើង ​ទៅ​ប៉ះ​និង​បង្គោល​ភ្លើង​បាក់​មួយ​ដើម ​

កណ្តាល​÷​ ​នៅ ​ល្ងាច​ថ្ងៃអាទិត្យ​ទី​៤ ខែមេសា ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​២១B ក្នុង​សង្កាត់​រការ​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​នៅមុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​បែន​ដឹក​ដី​មួយគ្រឿង​ព៍ណ​ស​មិនមាន​ស្លាក​លេខ បើកប​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២១b ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន​ខណៈ​មកដល់​ចំណុច​កើត​កើតហេតុ​ខាងលើ​បាន​ជ្រុល​ចង្កូត​ធ្លាក់​ចូលក្នុង​ប្រឡាយទឹក​បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ទៅ​ប៉ះ​និង​បង្គោល​ភ្លើង​បាក់​មួយ​ដើម​។​

​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយ​ជំនាញ​ចរាចរណ៍​ក្រុង​តាខ្មៅ​ចុះមក​ដល់​រួច​យក​រថយន្តស្ទូច​មក​ស្ទូច​យក​រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សាទុក​នៅ​ស្នងការ​ខេត្តកណ្តាល​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕

Loading...