បុរស​ម្នាក់ ត​ខ្សែភ្លើង​ចាប់​ត្រី បណ្ដាល​ឲ្យ​ឆក់​ស្លាប់​

ខេត្តស្វាយរៀង៖ បុរស​ម្នាក់ បាន​ត​ខ្សែភ្លើង​ចាប់​ត្រី តែ​ចៃដន្យ​អាក្រក់ បណ្ដាល ឲ្យ​ឆក់​ស្លាប់​ខ្លួនឯង កាលពី​វេលា​ម៉ោង ២​និង​៣០​នាទី រសៀល​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២១ ស្ថិត​ភូមិ​សំរោង ឃុំ​មុខដា ស្រុក​រមាសហែក ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​នគរបាល​ស្រុក បាន​ឲ្យ​ដឹងថាៈ បុរស​ដែល​ស្លាប់​ឈ្មោះ ប៉ោ ទី អាយុ ៤០ ឆ្នាំ មុខរបរ​កសិករ នៅ​ភូមិ​សំរោង ឃុំ​មុខដា ស្រុក​រមាសហែក ខេត្តស្វាយរៀង​។​

​អ្នកភូមិ បាន​ឲ្យ​ដឹងថាៈ មុនពេល​កើតហេតុ គេ​ឃើញ​បុរស​នេះ បាន​ត​ខ្សែភ្លើង អូស​សំដៅ ទៅ​ទឹក​បៀរ ខាងក្រោយ​ផ្ទះ ប្រមាណ ៣ ម៉ែត្រ ក្នុង​គោលបំណង​ឆក់​ត្រី ទុក​ធ្វើ​ម្ហូប​ពេល​ល្ងាច ក៏ប៉ុន្តែ​ចៃដន្យ​អាក្រក់ បណ្ដាលឱ្យ​ឆក់​ដេក​ដួល លើដី​សន្លប់ បង្ក​ការភ្ញាក់ផ្អើល ដល់​ក្រុម គ្រួសារ និង​អ្នកភូមិ ប្រញាប់ប្រញាល់​ជួយសង្គ្រោះ និង​ដឹក​មកកាន់​មន្ទីរពេទ្យបង្អែក ស្រុក​រមាសហែក តែ​បុរស​នោះ ក៏បាន​បាន​ផុតដង្ហើម​ស្លាប់បាត់​ហើយ​។​

​ក្រោយពី​ធ្វើ​កំណត់ហេតុ និង​ពិនិត្យ​រួចមក សមត្ថកិច្ចបានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅធ្វើបុណ្យតាម​ប្រពៃណី​៕/V​-PC

Loading...