បុរស​ម្នាក់ ស្រវឹង​ដេក​នៅ​ផ្លូវ​រថភ្លើង ត្រូវ​រថភ្លើង​កិន​ដាច់​ដៃជើង​

ព្រះសីហនុ: បុរស​ម្នាក់ ស្រវឹង​ដេកលក់ នៅលើ​ផ្លូវ​រថភ្លើង ក៏ត្រូវ​រថភ្លើង ចេញដំណើរ​ពី ក្រុង ព្រះសីហនុ ទៅ​ភ្នំពេញ កិន​ដាច់​ដៃស្តាំ ១​កំណាត់ និង​ជើង​ស្តាំ​១ កំណាត់​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ១២:៣០ នាទី អធ្រាត្រ ឈានចូល​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៥ ស្ថិត​ក្នុងភូមិ​៣ (​ទំនប់រលក​) សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។​

​ប្រជាពលរដ្ឋ ដែល​នៅ​ជិត​កន្លែងកើតហេតុ បានអោយដឹងថា បុរស​ម្នាក់នេះ មាន ឈ្មោះ ដែន អាយុ​ប្រហែល ៣០ ឆ្នាំ ជា​អ្នកនេសាទ ស្នាក់នៅ​មិន​ពិតប្រាកដ ។​

​ប្រជាពលរដ្ឋ​ដដែល បាន​បន្តទៀតថា អ្នកស្រុក បានឃើញ​ឈ្មោះ ដែន នេះ នៅ​អង្គុយ​ផឹកស្រា នៅផ្ទះ​អ្នកលក់​ស្រា នៅ​ជិត​នឹង​ផ្លូវ​រថភ្លើង អស់​ជាច្រើន​លីត្រ ហើយក៏​ស្រវឹង​មិនដឹង​ខ្លួន ហើយ​ដើរ​ស្រែក​ឡូឡា តាម​បណ្តោយ​ផ្លូវ​រថភ្លើង បន្តិចក្រោយមក ក៏មាន​រថភ្លើងរត់​កាត់​ ក៏​ឮ​មនុស្ស​ស្រែកថា ឈ្មោះ ដែន ត្រូវ​រថភ្លើង​កិនដាច់​ដៃ និង​ដាច់​ជើង តែ​មិន​ស្លាប់​។ ខណៈពេល​នោះ ក៏មាន​រថយន្ត​ពេទ្យ មក​ដឹក​ឈ្មោះ ដែន ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ចំការចេក ខេត្ត​ព្រះសីហនុ​តែម្តង​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *