បុរស​វ័យ ៥៧ ឆ្នាំ​ម្នាក់ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ភូមិ​ចុង​ព្រែក សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ​ឆ្លង​ជំងឺ​កូ​វីដ ១៩

ភ្នំពេញ៖ បុរស​វ័យ ៥៧ ឆ្នាំ​ម្នាក់ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ភូមិ​ចុង​ព្រែក សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ បាន​ឆ្លង​ជំងឺ​កូ​វីដ ១៩ ក្រោយ​យក​សំណាក នៅ​ស្ថានីយទូរទស្សន៍ ហង្ស​មាស កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២១ ។​

​លោក ហ៊​ត គឹម​នី អភិបាលរង ខណ្ឌ​ច្បារអំពៅ បាន​ថ្លែង​នៅ​រសៀល ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២១ នេះ តាម​បណ្តាញ​សង្គម Facebook ថាៈ បុរស​រូបនេះ មាន​សមាជិក ចំនួន ៥ នាក់ មាន​ប្រពន្ធ កូន ចៅ កូនប្រសា និង បងថ្លៃ​។​

​បច្ចុប្បន្ន អ្នកជំងឺ ត្រូវបាន​ក្រុមការងារ​របស់ រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ សហការ​ជាមួយ​ក្រុមគ្រូពេទ្យ បង្អែក​ច្បារអំពៅ ចុះ យកទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​ចាក់អង្រែ ខណៈ​ទីតាំង​នេះ ត្រូវបាន​បិទ មិនអោយ​ចេញចូល ជា​បណ្ដោះអាសន្ន ៕

Loading...