បុរស ​ម្នាក់​បើក​ម៉ូតូ​បុក​រថយន្ត​ដឹក​ត្រាក់ទ័រ​កាយ​ដី​ថយ​ទទឹង​ថ្នល់​ បណ្តាលឱ្យ​ផុង​លលាដ៍ក្បាល

ភ្នំពេញ​ បុរស​ម្នាក់​ត្រូវ​ផុង​លលាដ៍ក្បាល​ដោយសារតែ​បើក​ម៉ូតូ​ទៅបុក​រថយន្ត​ដឹក​ ត្រាក់ទ័រ​កាយ​ដី​មួយគ្រឿង​ដែល​បាន​ថយក្រោយ​ទទឹងផ្លូវ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ យប់​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៥ ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​៣ ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ​សែន​ជ័យ​។

​ជនរងគ្រោះ​ពុំ​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះទេ ដោយ​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1E-1596​។​

​តាម​ប្រភពព័ត៌មាន​ពី​នគរបាល​មូល​ដ្ធា​ន​បានអោយដឹងថា​នៅ​មុនពេល​កើតហេតុ​ គេ​ឃើញ​បុរសរងគ្រោះ​ជិះ​ម៉ូតូ​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​ខណៈ​មកដល់​ ចំណុចកើតហេតុ​ស្រាប់តែ​រថយន្ត​ដឹក​ត្រាក់ទ័រ​កាយ​ដី​ថយ​ទទឹងផ្លូវ​។ ដោយសារតែ​គ្មាន​ភ្លើង​សញ្ញា​បំភ្លឺ និង​គ្មាន​សញ្ញា​បង្ហាញ​អ្នកធ្វើដំណើរ ខណៈនោះ​បុរសរងគ្រោះ​ចាប់​ហ្វ្រា​ង​មិនទាន់​ក៏​ជ្រុល​ទៅបុក​កន្ទុយ​រថយន្ត​ បណ្ដាលអោយ​បោក​ក្បាល​ត្រូវ​ជ្រុង​រថយន្ត​ផុង​លលាដ៍​ដេក​ស្ដូកស្ដឹង​ នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង​។​

​ក្រោយពេល​កើតហេតុ​រថយន្ត​បង្ក​បាន​បើក​រត់​បាត់​ដោយ​សុវត្ថិភាព ចំណែក​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​ហៅ​រថយន្ត​សង្គ្រោះ​ដឹកយក​ទៅ​សង្គ្រោះ​ អាយុជីវិត ចំណែក​ម៉ូតូ​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សារ​ទុក​ដើម្បី​ស្រាវជ្រាវ ​រក​បងប្អូន​យក​ត្រលប់​ទៅវិញ​៕

1(62) 3(176)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *