បុរស ​សន្តិសុខ​ម្នាក់​ដេកស្លាប់​នៅក្នុង​អង្គការ​អភិវឌ្ឍន៍​សុខភាព​គ្រួសារ

ភ្នំពេញ ៖ បុរស​ជា​សន្តិសុខ​ម្នាក់​បាន​ដេកស្លាប់​នៅក្នុង​អង្គការ​អភិវឌ្ឍន៍​សុខភាព​ គ្រួសារ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៤៧៦ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ខណៈដែល​ប្រពន្ធ​និង​កូនប្រុស​ដេក​ក្បេ​រ​មិន​បានដឹង​ឡើយ លុះ​ព្រឹក​ម៉ោង​៦​ថ្ងៃទី​៣ តុលា នេះ ទើប​មានការ​ភ្ញាក់ផ្អើល។​

​លោក ហ៊ាង ថា​រ៉េត អធិការរង​ខណ្ឌចំការមន បាន​ឲ្យ​ដឹងថា សន្តិសុខ​រូបនោះ​ឈ្មោះ ហម សំអាត ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រពាំង​ស្រែ ឃុំ​ត្រពាំង​ស្រែ ស្រុក​មេ សាង​ខេត្តព្រៃវែង​។ ពេល​គាត់​ស្លាប់ គឺ​បាន​ដេក​ជាមួយ​ប្រពន្ធ​កូន​ទាល់តែ​ព្រឹក​ឡើង​បានដឹងថា ប្តី​ខ្លួន​ដេកស្លាប់ ហើយក៏​ស្នើរ​សុំ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​យក​សព​ទៅធ្វើ​បុណ្យ។​

​ក្រោយពេល​កោសល្យ​វិ​ច្ច័​យ​រួច សមត្ថកិច្ច​បានប្រគល់​សព​ទៅ​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​នៅឯ​ស្រុកកំណើត​ទៅតាម​ប្រពៃណី៕

10_03_2015_04_00_29Agec_EvDRs4dN03A-3UgcMwe-C1bjYZsEnu2orXRO

Loading...

Leave a Reply

Your email address will not be published. Required fields are marked *