បុរស ​៣​នាក់​ជិះ​យ៉ាង​លឿន​ទៅបុក​យុវជន​ម្នាក់​ដើរ​ឆ្លងផ្លូវ​របួសធ្ងន់​ស្រាល​៤​ នាក់

ភ្នំពេញ​៖ យុវជន​ម្នា​ក់បាន​ដើរ​ឆ្លងផ្លូវ​នៅលើ​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ត្រូវ​ម៉ូតូ​ហុងដា សេ​១២៥ មួយគ្រឿង​ជិះ​ដោយ​បុរស​៣​នាក់ បើកបរ​យ៉ាង​លឿន​ជ្រុល​ទៅ​យុវជន​ម្នាក់​បុក​ពេញទំហឹង បណ្តាលអោយ​ដួល​បោក​ទៅនឹង​ថ្នល់​របួសធ្ងន់​២​នាក់ និង​ស្រាល​២​នាក់​។​

​ហេតុការណ៍​គ្រោះ​ថា្នក់​ចរាចរណ៍​នេះ​បានកើត ឡើង​កាលពី​វេលា​ម៉ោង ៧​និង ៣០​នាទី​យប់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង ក្នុង​សង្កាត់ ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ម្នា​ក់បាន​ដើរ​ឆ្លងផ្លូវ ខណ​:​នោះ​មាន​ម៉ូតូ​ហុងដា សេ​១២៥​មួយគ្រឿង ព័ណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AB-9872 ជិះ​ដោយ​បុរស​៣​នាក់  ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ មកដល់​ចំណុចកើតហេតុ​ទល់មុខ​និង​ខា​រា​អូ​ខេ ឌី​យា​ម៉​ង់ មើលមិនឃើញ​អ្នកដើរ​ឆ្លងផ្លូវ ក៏​ទៅបុក​យុវជន​ដែល​កំពុង​ឆ្លងផ្លូវ​នោះ​យ៉ាង​ពេញទំហឹង ប​ណ្តោ​ល​ឲ្យ​ដួល​បោក​ទៅ​ថ្នល់​របួសធ្ងន់​បាក់ជើង​ខាងឆ្វេង​សន្លប់​ ស្តូកស្តឹង រីឯ​អ្នកជិះ​ម៉ូតូ​វិញ​បាន​ដួល​ម៉ូតូ​ទៅ​និង​ថ្នល់​របួសធ្ងន់​ម្នាក់ និង​ស្រាល​២​នាក់​។ ជនរងគ្រោះ​ទាំងអស់​មិនត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះទេ​។​

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ដែល​ដើរ​ឆ្លងផ្លូវ​ត្រូវបានរ​ថ​យន្ត​រដ្ឋ​របស់​កង​ពល​ង​៧០​ដឹក​ យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​អ្នកបើក​ម៉ូតូ​បង្ក​ត្រូវបាន​រថយន្ត​ឯកជន​ដឹក​យកទៅ​សង្គ្រោះ​នៅ​ មន្ទីរពេទ្យ ចំណែក​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ​ពោធិ​សែន​ជ័យ ដើម្បី​រងចាំ​ការដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

20150930091938 20150930091949

Loading...

Leave a Reply

Your email address will not be published. Required fields are marked *