បូកសរុបការងារប្រចាំឆ្នាំ២០១៦ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៧ របស់សាលាដំបូង ខេត្តរតនគិរី

ខេត្តរតនគិរី: នៅសាលប្រជុំសាលា ខេត្តនាព្រឹកថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៧ បានបើកកម្មវិធីបូក សរុបលទ្ធផលការងារប្រចាំឆ្នាំ

និងលើកទិសដៅការងារប្រចាំឆ្នាំ២០១៧ របស់សាលាដំបូងខេត្តរតនគិរី គ្រោមអធិបតីភាពលោក លី វិន្ទ អភិបាលរងខេត្ត និង ជាតំណាងដ៍ខ្ពង់ខ្ពស់ លោកអភិបាល គណៈអភិបាល ខេត្តរតនគិរី លោក សួស ឡា ប្រធានសាលាដំបូងខេត្ង លោក លាវ ស្រេង ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ។

លោក សួស ឡា ប្រធានសាលាដំបូងខេត្ត បានឡើងមានមតិស្វាគមន៍ គណៈអធិបតីក្នុងអង្គពិធី និងអានរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ លើកទិសដៅលទ្ធផលការងារប្រចាំឆ្នាំ២០១៧ របស់សាលាដំបូងខេត្តរតនគិរី ។

ក្នុងរយៈពេលមួយឆ្នាំបានកន្លងមកនេះ ដែលគិតចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ មកដល់ថ្ងៃទី
១៥ ខែធ្នូ ឆ្នាំ២០១៦ សាលាដំបូងខេត្តរតនគិរី រួមមាន៖ ស្ថាប័នតុលាការ ស្ថាប័នអយ្យការសម្រេចបាននូវសមិទ្ធផលសំខាន់ៗ៤ចំណុច៖
១-ផ្នែកការងាររដ្ធបាល ២- ផ្នែកការងារបច្ចេកទេស
៣- ផលវិបាកនៃចំណាត់ការរឿងក្តី ៤-ទិសដៅអនុវត្តបន្ត ។

លោកបញ្ចាក់ថា៖ ទោះបីសាលាដំបូងខេត្តបានជួបការលំបាកមួយចំនួនក្តី ក៍លោកបានប្តេជ្ញាចិត្តខិតខំជំនះរាល់ឧបសគ្គ និងដាក់ទិសដៅអនុវត្តបន្តនាពេលខាងមុខ ។

បង្កើនការកោះប្រជុំជាមួយមន្ត្រីនគរបាលយុត្តិធម៌លើបញ្ហាប្រឈមនៃការអនុវត្តច្បាប់ព្រហ្មទ័ណ្ឌអោយបានញឹកញាប់និងជាប្រចាំ ។

បន្តការចូលរួមបណ្តុះបណ្តាលចំណេះដឹងផ្នែកច្បាប់ដល់មន្ត្រីនគរបាលយុត្តិធម៌ ។

អនុវត្តអោយបានល្អប្រសើរជាងមុននូវផែនការណ៍ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។
ពង្រឹងទប់ស្កាត់ការបង្ក្រាបបទល្មើសគ្រឿងញៀន ធនធានធម្មជាតិរ៉ែ និងជលផលអោយស្របតាមគោលការណ៍របស់រាជរដ្ធាភិបាលដែលបានដាក់ចេញនាចុងឆ្នាំ២០១៦។

ពិនិត្យតួនាទីភារកិច្ចរបស់មណ្ឌលសេវាកម្មយុត្តិធម៌ ក្រុងបានលុងជាថ្មីឡើងវិញ។

ព្យាយាមលុបបំបាត់នូវរាល់ទម្រង់បាតុភាពនានាដែលធ្លាប់មានក៍ដូចជាការអនុវត្តលើគោលការណ៍ច្បាប់ដែលនាំអោយមានការភាន់ច្រឡំពីសាធារណះជន ។

បន្តការខិតខំបន្ថែមទៀតអោយបានសម្រេចនូវរាល់ផែនការសកម្មភាពដែលក្រសួងយុត្តិធម៌បានលើកទិសដៅក្នុងកម្រោងផែនការសកម្មភាពប្រចាំឆ្នាំនិងអនុវត្តបន្តរាល់សកម្មភាពដែលមានអត្ថប្រយោជន៍សម្រាប់សេវាកម្មយុត្តិធម៌ដល់ភាគីនៃរឿងក្តី ។

ខិតខំពង្រឹងការអនុវត្តច្បាប់អោយកាន់តែប្រសើរឡើងថែមទៀត ក៍ដូចជាការពន្លឿន ចំណាត់ការរឿងក្តីអោយបានឆាប់រហ័ស ។

ចូលរួមអនុវត្តទិសដៅ និងផែនការសកម្មភាពនៃគោលនយោបាយកំណែតម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌អោយមានប្រសិទ្ធភាពខ្ពស់។

លោក លី វិន្ទ អភិបាលរងខេត្ត ថ្លែងការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះស្ថាប័នតុលាការខេត្តរតនគិរីដែលបានអនុវត្តការងារក្នុងឆ្នាំកន្លងមក ទទួលបានលទ្ធផលគួរអោយមោទន: ។
លោកបានផ្តាំផ្ញើដល់ស្ថាប័នអនុវត្តច្បាប់ទាំងអស់ធ្វើយ៉ាងណាត្រូវប្រកាន់ភ្ជាប់នូវតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេស ត្រូវធ្វើការផ្តល់សេវាសាធារណះផ្នែកច្បាប់ជូនដល់ប្រជាពលរដ្ធអោយបានលឿន ឆ្លើយតបទៅនិងអភិក្រម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៑ុនសែន នាយករដ្ធមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានលើកឡើងថា ធ្វើអោយលឿន និងធ្វើអោយមានប្រសិទ្ធិភាព ៕ វុទ្ធឦសាន

 

Loading...