បូ​កូ​ហា​រ៉ា​ម​បន្តសកម្មភាព​ ដុត​បំផ្លាញ​លំនៅ​ឋាន​ពលរដ្ឋ​នី​ហ្សេ​រី​យ៉ា​

​សារព័ត៌មាន​AFP​ បាន​ផ្សព្វផ្សាយ​ថា​ ក្រុម​បូ​កូ​ហា​រ៉ា​ម​បាន​បើក​ការ​វាយ​ ប្រហារ​ទៅ​លើ​ភូមិ​ស្រុក​ចំនួន​១៦​ ស្ថិត​ នៅ​តំបន់​ដែល​ពួក​គេ​គ្រប់គ្រង​ ភាគ​ខាង​ ឦសាន​ប្រទេស​នី​ហ្សេ​រី​យ៉ា​ ។​

​លោក​បូ​សា​ធូ​កា​ មន្ដ្រី​ស្រុក​កូ​កា​វ៉ា​ រដ្ឋ​បូ​ណូ​ បានឱ្យ​ដឹង​ថា​ ខ្មាន់កាំភ្លើង​ក្រុម​ បូ​កូ​ហា​រ៉ា​ម​បាន​ដុត​បំផ្លាញ​ស្រុកភូមិ​ ចំនួន​១៦​ ក្នុង​នោះ​មាន​ភូមិ​បា​ហ្គា​,​ ដ​ន​ បា​ហ្គា​,​ ម៉ា​យ​៤,​ ម៉ា​យ​៣,​ ប៊ុ​ន​ដូ​រ៉ា​ម​ ជាដើម​ ។​

​លោក​អា​ប៊ូ​បា​កា​ ហ្គា​មែន​ឌី​ ប្រធាន​ សហគមន៍​អ្នកនេសាទ​នៅ​ស្រុក​បូ​ណូ​ ជាប់​ឆ្នេរសមុទ្រ​បានឱ្យ​ដឹង​ថា​ ការ​វាយ​ ប្រហារ​របស់​ក្រុម​បូ​កូ​ហា​រ៉ា​ម​កាលពី​ថ្ងៃ​ ទី​៧​ ខែមករា​ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​រស់នៅ​ ទីនោះ​បាត់បង់​ផ្ទះសម្បែង​រស់នៅ​ ។​ ពល​ រដ្ឋ​រាប់រយ​នាក់​បាន​រត់​ភៀសខ្លួន​ទៅ​កាន់​ តំបន់​សុវត្ថិភាព​ ហើយ​ពលរដ្ឋ​ខ្លះ​ទៀត​ បាន​ជាប់​គាំង​នៅ​តាម​បណ្ដា​កោះ​នៅ​ Lake​ Chad​ ។​

​ក្រុម​បូ​កូ​ហា​រ៉ា​ម​តែងតែ​បើក​ការ​ វាយប្រហារ​ឥត​ឈប់​ឈរ​ដណ្ដើម​ទីតាំង​ មក​គ្រប់គ្រង​ ។​ លើស​ពី​នេះ​ទៅ​ទៀត​ពួក​ គេ​បាន​ចាប់​ពលរដ្ឋ​ស្លូតត្រង់​ជា​ច្រើន​ធ្វើ​ ជា​ចំណាប់ខ្មាំង​ ពិសេស​គឺ​ក្រុម​ស្រីៗ​ ដែល​ពួក​គេ​យក​ទៅ​រៀប​ការ​ឱ្យ​ខ្មាន់​ កាំភ្លើង​ ។​ តួយ៉ាង​ដូច​ជា​ក្រុម​សិស្ស​ និស្សិត​រាប់រយ​នាក់​ដែល​ក្រុម​បូ​កូ​ហា​រ៉ា​ម​ យក​ទៅ​រៀប​ការ​ដល់​ខ្មាន់កាំភ្លើង​ ៕​

Villagers-Kill-200-Boko-Haram-Insurgents-With-Dane-Guns-Arrows-Charms-Catch-10-Alive

Loading...

Leave a Reply

Your email address will not be published. Required fields are marked *