បួស​បាន​៦​វស្សា​ក្លាយជា​អ្នកទោស​ស្នេហា​ ដោយ​រួម​ភេទ​ជាមួយ​អនីតិជន​

​ខេត្ត​ត្បូងឃ្មុំៈ​ នេះ​មួយ​អង្គ​ បួស​បាន​៦​វស្សា​ ពេល​តណ្ហា​ឡើង​ដល់ក​ បាន​ដោះ​ច្បង់​ចីវរ​ចេញ​ ហើយ​រួម​រ័ក្ស​ជាមួយ​ក្មេង​ស្រី​វ័យ​អនីតិជន​ ទើបតែ​អាយុ​១៤​ឆ្នាំ​នៅ​ក្នុង​វិហារ​ មុខ​ព្រះ​ភ័​ក្រ​បដិមាក​ព្រះពុទ្ធ​ធ្វើ​ឲ្យ​ខុស​វិន័យ​សង្ឃ​ ត្រូវ​ឪពុក​របស់​ក្មេង​ស្រី​ទាន់​ជាក់ស្តែង​នៅ​ពេល​អ្នក​ទាំង​២​កំពុង​លេងល្បែង​កាមតណ្ហា​ហើយ​ក៏​ចាប់​នេន​កំហូច​ប្រគល់​ជូន​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវច្បាប់​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៤​ នៅ​ក្នុង​ព្រះ​វិហារ​វត្ត​បង្ហើរខ្លែង​ ភូមិ​បង្ហើរខ្លែង​ ឃុំ​ត្រពាំង​ព្រីង​ ស្រុក​តំបែរ​ ខេត្ត​ត្បូងឃ្មុំ​ ។​

​ប្រភព​ព័ត៌មាន​ពី​អាណាព្យាបាល​កុមារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ នៅ​វត្ត​បង្ហើរខ្លែង​មាន​ដាក់​កន្ត្រក​វិល​ និង​សេះ​សម្រាប់​ក្មេងៗ​ជិះ​យក​លុយ​ ។​ ក្នុង​យប់​នោះ​ ក៏​មាន​កុមារី​ ស​.​ឡ​ អាយុ​១៤​ឆ្នាំ​បាន​មក​លើង​ក្នុង​វត្ត​នេះ​ដែរ​ ដោយ​ដើរ​កំសាន្ត​ និង​ជិះ​កន្ត្រក​វិល​ផង​ ។​ នៅ​ម៉ោង​៩​យប់​ថ្ងៃ​ដដែល​ ស្រាប់តែ​បាត់​នាង​មិនឃើញ​ មិនដឹង​ទៅ​ណា​ ។​ ពេល​នោះ​ ឪពុក​របស់​នាង​បាន​ដើរ​រក​ ហើយ​ក៏​ចូល​ក្នុង​ព្រះ​វិហារ​ក៏​បាន​ប្រទះ​ឃើញ​កូនស្រី​របស់​ខ្លួន​កំពុង​រមួលខ្លួន​ ឱ​បរិត​ជាមួយ​បុរស​ម្នាក់​ដែល​កោ​ក​សក់​។​ ពេល​ឃើញ​ អាណាព្យាបាល​ទាន់​ អ្នក​ទាំង​ពីរ​ក៏​រត់​ទៅ​ពួន​នៅ​ក្រោយ​ប​ល្ល័​ង្គ​ព្រះ​ ស្លៀកពាក់​រួច​ក៏​ចេញ​មក​វិញ​ ទើប​ឪពុក​របស់​នាង​ ស្គាល់​បុរស​នោះ​ជា​សង្ឃ​ព្រះ​នាម​ វ៉ា​ន់​ ស៊ី​វណ្ណ​ អាយុ​១៨​ឆ្នាំ​ ដែល​ជា​នេន​គង់នៅ​វត្ត​បង្ហើរខ្លែង​ ជិត​មួយ​ឆ្នាំ​មក​ហើយ​។​
​តាម​ព្រះសង្ឃ​នៅ​ក្នុង​វត្ត​បញ្ជាក់​ថា​ នេន​វ៉ា​ន់​ ស៊ី​វណ្ណ​ បួស​បាន​៦​វស្សា​មក​ហើយដោយ​គង់នៅ​វត្ត​ផ្សេង​ ហើយ​ទើប​មក​គង់នៅ​វត្ត​បង្ហើរខ្លែង​នេះ​ជិត​មួយ​ឆ្នាំ​ប៉ុណ្ណោះ​ ។​

​នេន​បរាជិក​វ៉ា​ន់​ ស៊ី​វណ្ណ​ ស្ថិត​ក្នុង​សម្លៀក​បំពាក់​គ្រ​ហស្ត​ខោ​ខ្មៅ​ ជើងវែង​ ពាក់​អាវដៃវែង​ ពណ៌​ផ្ទៃមេឃ​ ត្រូវ​អាណាព្យាបាល​កុមារី​រង​គ្រោះ​ចាប់ខ្លួន​ជាក់ស្តែង​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ឃុំ​ត្រពាំង​ព្រីង​ ស្រុក​តំបែរ​ ចាត់ការ​បន្ត​។​ តាម​សម្តី​កុមារី​រង​គ្រោះ​ បាន​ឲ្យ​ដឹង​ថា​ នាង​ និង​ព្រះសង្ឃ​សុវណ្ណ​ បាន​ស្គាល់គ្នា​យូរថ្ងៃ​មក​ហើយ​ ដោយ​ធ្លាប់​ជួប​គ្នា​សាសង​ស្នេហា​ តែ​មិន​បាន​ប៉ះពាល់​រាង​កាយ​អ្វី​ទេ​។​

​រហូត​ដល់​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៤​ វេលា​ម៉ោង​ប្រហែល​៩​យប់​ អ្នក​ទាំង​ពីរ​បាន​ណាត់ជួប​គ្នា​ ហើយ​ក៏​ឡើង​ទៅ​លើ​ព្រះ​វិហារ​ជា​កន្លែង​ស្ងាត់​ ក៏​ចូល​ទៅ​ក្នុង​នោះ​ រួច​ក៏​ដោះ​សម្លៀក​បំពាក់​ចេញ​រួមរក្ស​ជាមួយ​គ្នា​បាន​បន្តិច​ ស្រាប់តែ​ឪពុក​នាង​មក​ទាន់​ ។​

​លោក​ ស៊ា​ន​ ម៉េ​ង​ស៊ា​ អធិការរង​នគរបាល​ស្រុក​តំបែរ​បាន​ឲ្យ​ដឹង​ថា​ តាម​ការ​ធ្វើ​កោសល្យវិច័យ​របស់​ក្រុម​គ្រូពេទ្យ​ទៅ​លើ​ប្រដាប់​ភេទ​កុមារី​រង​គ្រោះ​ឃើញ​មាន​ឈាម​ហូរ​ដែល​ ជនសង្ស័យ​ សុវណ្ណ​ បាន​ប្រាប់​ថា​ ខ្លួន​បាន​យក​ចង្អុលដៃ​រុក​លេង​។​

​លោក​វរសេនីយ៍ត្រី​ ចក់​ សុខ​កៅ​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​ថា​ អ​ន្ទិ​តវ៉ា​ន់​ ស៊ី​វណ្ណ​ បាន​រួម​ភេទ​ជាមួយ​អនីតិជន​ត្រូវ​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ព្រះរាជអាជ្ញា​នៅ​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៤៕​ សុ​ភ័​ណ្ឌ​

IMG-20141229-WA0022

IMG-20141229-WA0025

IMG-20141229-WA0021

IMG-20141229-WA0023

Loading...

Leave a Reply

Your email address will not be published. Required fields are marked *