បើកត្រាក់ទ័រភ្ជួរដីចម្ការជាន់មីនតោនបណ្ដាលឲ្យផ្ទុះ របួសធ្ងន់ដាច់ជើងមួយចំហៀង

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី 28 ខែ មិថុនា ឆ្នាំ 2020 វេលាម៉ោង ៩ :00 មានករណី បុរសម្នាក់បើកត្រាក់ទ័រ ភ្ជួរដីស្រែមួយកន្លែង ជាន់ចំមីនតោន បណ្ដាលឲ្យផ្ទុះ រងរបួសដាច់ជើងខាងឆ្វេងមួយចំហៀង។

ហេតុការណ៍នេះ កើតឡើងនៅភូមិ បឹងអំពិល ឃុំ ព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ អ្នកភូមិបានឲ្យដឹងថា ជនរងគ្រោះ ទៅភ្ជួរដីឲ្យលោក ពូម្នាក់ឈ្មោះ សេង គីរី ដែលមានភូមិឃុំដូចជំរាបជូនខាងលើនេះ។

ជនរងគ្រោះមានឈ្មោះ ជួន ន័ល ភេទប្រុសអាយុ ៣៧ឆ្នាំដែលរស់នៅភូមិ ក្រញាំមាន់ ឃុំ អូរតាប៉ោង ស្រុក បាកាន ខេត្តពោធិ៍សាត់៕

Loading...