បើកមូតូចេញពីធ្វើការដឹកប្អូនស្រីទៅហូបអាហារជិតភ្លឺ ត្រូវគេបាញ់១គ្រាប់ប្លន់យកម៉ូតូបាត់

ភ្នំពេញ ៖ បើកមូតូចេញពីធ្វើការដឹកប្អូនស្រីទៅហូបអាហារពេលជិតភ្លឺ ត្រូវជនប្រដាប់អាវុធបាញ់១គ្រាប់ប្លន់យកម៉ូតូបាត់ នៅម្តុំផ្សារតាប៉ាង តាមបណ្តោយផ្លូវ១៣៦ចំនុច១៣៦សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ផ្អើលកាលពីវេលាម៉ោង៣និង៥០នាទីទៀបភ្លឺថ្ងៃទី៨ខែធ្នូ២០១៥ ។
ជន រងគ្រោះឈ្មោះផន សុវណ្ណរា អាយុ២០ឆ្នាំស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខធ្វើការនៅក្លឹបប្លូហ្ស៊ូន ដឹកប្អូនស្រីមានឈ្មោះ សុភិន អាយុ១៥មុខរបររត់តុនៅពិភពសាច់អាំង១៦៨។ ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុពួកគេមានគ្នា៤នាក់ស្រី២និងប្រុស២នាក់ ជិះម៉ូតូ២គ្រឿង ម៉ាក MSX ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1EH 7935 និងស្កុកពី ពណ៌ក្រហម ចេញពីធ្វើការនៅក្លឹប ប្លូហ្សូន ស្ថិតនៅតាមផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ គោលបំណងនាំគ្នាទៅញុំាអាហារនៅមុខសណ្ឋាគារណាហ្គាវើរ ។ ដោយធ្វើដំណើរតាមផ្លូវតាប៉ាងមកដល់ចំណុចខាងលើមានជនសង្ស័យមួយក្រុម មានគ្នាជាង១០នាក់ជិះម៉ូតូ៥គ្រឿង មានម៉ាកហុងដាឌ្រីម ស៊ុយស៊ូគីនិច ស្កុកពី និងម៉ូតូ២ គ្រឿងទៀតមិនចាំម៉ាក បានជិះមកដល់ធ្វើសកម្មភាពដកកាំភ្លើងច្នៃបាញ់១គ្រាប់តែមិនបណ្តាលឲ្យរងរ បួសទេត្រូវជនសង្ស័យប្លន់យកម៉ូតូMSX ទៅបាត់ដោយសុវត្ថិភាព ។
ក្រោយពេលកើតហេតុ ដោយជនរងគ្រោះភ័យស្លន់ស្លោមិនស្គាល់ភូមិសាស្រ្ត បានទៅរាយការណ៏ឱ្យដល់សមត្ថកិច្ប៉ុស្តិ៍នគរបាលផ្សារថ្មីទី១ ចុះទៅមើលកន្លែងកើតហេតុទើបដឹងថា ។ ករណីនោះគឺកើតឡើងស្ថិតនៅក្នុងភូមិសាស្ត្ររបស់រដ្ឋបាលប៉ុស្តិ៍ផ្សារថ្មីទី៣ ទើបនាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ផ្សារថ្មីទី៣ឲ្យជួយអន្តរាគមន៍តែម្តង ៕

2015_12_08_09_07_13

2015_12_08_09_07_13_2

2015_12_08_09_07_13_3

Loading...

Leave a Reply

Your email address will not be published. Required fields are marked *