បើកម៉ូតូឆ្លងផ្លូវត្រូវរថយន្តដឹកសំរាមស៊ីនទ្រី កៀរ​ដួល​បោក​ក្បាល​បាក់​ក​ស្លាប់​ភ្លាម​ៗ​

​ភ្នំពេញ៖ យុវជនជានិសិ្សតនៃសាកល​វិ​ឡាល័យភូមិន្ទនិតិសាស្រ្តនិងសេដ្ឋកិច្ចម្នាក់ បានសា្លប់បាត់បង់ជីវិតភា្លមៗនៅកន្លែងកើតហេតុ ស្របខណ​ពេ​​ល​ព្យា​យាមបើកម៉ូតូម៉ាក(វ៉េវអាល់ហ្វា) ​ពណ័ខ្មៅ​ពាក់​ស្លាក​លេខភ្នំពេញ1CM-2912មួយគ្រឿងរបស់ខ្លួនឆ្លងផ្លូវ ។ ត្រូវរថយន្តដឹកសំរាម​(ស៊ីនទ្រី)​ កៀរបណ្ដាលឱ្យដួលបោកក្បាលនិងថ្នល់បាក់ករ​ ។ ហេ​តុការ​ណ៍​គ្រោះ​ថ្នាក់ចារចរណ៍ខាងលើនេះ បានកើតឡើងនៅលើកំណាត់ផ្លូវ​​លេខ២៧១ មុខក្រុមហ៊ុន​វ៉ាយខេម ក្នុងសង្កាត់​បឹងសាឡាងខ​ណ្ឌ​ទួលគោក រាជធានីភ្នំពេញ ។ បង្កករភា្ញក់ផ្អើលកាលពីវេលាម៉ោង១​និង៤០នាទីរសៀលថ្ងៃទី​៣​០ ខែកញ្ញាឆ្នាំ២០១៥នេះ ។ ​

តាមប្រភពពីកន្លែងកើតហេតុឱ្យដឹងថា យុវជនរងគ្រោះដែលស្លាប់​នោះ​ ឈ្មោះអ៊ុន ប៊ុនទិត្យ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជានិ​ស្សិត  នៃសាកល​វិ​ឡាល័យភូមិន្ទនិតិសាស្រ្តនិងសេដ្ឋកិច្ច ស្នាក់នៅផ្ទះម្តុំវត្តថាន់ ផ្លូវនរោត្តម ក្នុងភូមិទី៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំ​ការ​មន រាជធានីភ្នំពេញ។ មាន​ស្រុក​កំណើត​ភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ ចំណែក អ្នកបើកបរ​រថយន្តបង្ករ រត់គេចខ្លួនអស់ក្រោយកើតហេតុ ។

ប្រភពពត័មានពីកន្លែងបានប្រាប់ឲ្យដឹងគេឃើញបុរសខាងលើនេះជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវអាល់ហ្វាពណ័ខ្មៅពាក់ស្លាកលេខភ្នំពេញ1CM-2912 បើកពីលិចទៅកើតបញ្ច្រិសផ្លូវរួចរកឆ្លងផ្លូវទៅខាងស្ដាំដៃវិញតែពេលកំពុងឆ្លងស្រាប់មានរថយន្តស៊ិនទ្រីមួយគ្រឿងបើកពីកើតទៅលិចតាមផ្លូវ២៧១ ​ ក៍កៀរម៉ូតូដែលកំពុងឆ្លងផ្លូវបណ្ដាលបោកក្បាលទៅនិងថ្នល់បាក់ករនិងបែកក្បាលស្លាប់ភ្លាមៗតែម្ដងដោយសារពាក់មួកមិនបានដាក់គន្លិះអោយជា ​ ប់ទើបបែកស្លាប់បែបនេះឃើញបែបនេះអ្នកបើករថយន្តស៊ិនទ្រីក៍បើកទ្វាររត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

បច្ចុចប្បន្នរថយន្តបង្ករត្រូវបានឃាត់យកទៅរក្សាទុកនៅការិយាចរាចរណ៍ជើងគោក នៃស្នងការរាជធានីភ្នំពេញ  ចំនែកសពត្រូវបានបងប្អូន​ម​កទទួ​លយ​កទៅធ្វើបុណ្យនៅឯស្រុកកំណើត៕

2015_09_30_06_34_13 2015_09_30_06_34_13_1 2015_09_30_06_34_13_2 2015_09_30_06_34_13_3

Loading...

Leave a Reply

Your email address will not be published. Required fields are marked *