បើកម៉ូតូត្រឡប់មកពីដើរលេងវិញពេលយប់​ ត្រូវ​គេ​ប្រើ​កាំ​ភ្លើង​ខ្យល់​បាញ់​ប្លន់​យក​ម៉ូ​តូ​​បាត់​

ភ្នំពេញ ៖ យុវជនម្នាក់ដែលគេដឹងថា ជាកូនរបស់មេប៉ូលិសសក្កិ៤កន្លះនៅក្រសួងមហាផ្ទៃម្នាក់ ជិះម៉ូតូអត់ស្លាកលេខត្រឡប់មកពីដើរវិញ ត្រូវជនស​ង្ស័យ២នាក់ប្រើ​កាំ​ ភ្លើងខ្យល់បាញ់១គ្រាប់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព នៅមុខខារ៉ាអូខេហ្គេ្រន ​តាមផ្លូវលេខ៤៣០កែង៤៥០សង្កាត់ទួលទំពូង២​ខណ្ឌចំការ​មន កាល​ពីវេលា​ម៉ោ​​ ង១១និង៥០នាទីយប់ថ្ងៃទី២០ខែតុលា២០១៥ ​។

​ជនរងគ្រោះមាន​ឈ្មោះកែវ សុវណ្ណរតនា ភេទប្រុស អាយុ២០ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះ138AE0 មុខKTV ហ្រ្គេន ។ ម៉ូតូដែលជនសង្ស័យប្លន់យក​ទៅ​បាត់​ម៉ាក ស្កុកពី ពណ៌សអត់ស្លាកលេខ ។ ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូអត់ស្លាកលេខមកពីដើរ លេងធ្វើដំណើរតាម​ផ្លូវ ៤៥០ពី ពីជើងមកត្បូង មកដល់កែង KTVGrand​ពេលមកជិត​ដល់ផ្ទះ​ហើយ ស្រាប់តែមានជនសង្ស័យ២នាក់ជិះMSX ខ្មៅលាយក្រហម អត់ស្លាកលេខ ជិះតាមផ្លូវ៤​៣​០ ពី កើតទៅលិច ​មកដល់​បានធាក់ផ្តួលរួចដកកាំភ្លើងខ្យល់ បាញ់មួយគ្រាប់ប្លន់យក​ម៉ូតូ​ទៅបាត់ដោយសុវត្ថិភាព។ នៅកន្លែងកើតហេតុសមត្ថកិច្ចរកឃើញ​បង់​កាំ​ភ្លើង​ដែ​ល​ជន សង្ស័យដកបាញ់ហើយជ្រុះ ។ ក្រោយពេលកើតហេតុអាវុធហត្ថខណ្ឌចំការមនបានដឹកជនរងគ្រោះយកទៅប្រគល់ឲ្យនគរ បាលប៉ុស្តិ៍ទួលទំពូងទី២ ដើម្បី​ដា​ក់​ពាក្យបណ្តឹង ៕

2015_10_21_08_55_34 2015_10_21_08_55_34_1 2015_10_21_08_55_34_2 2015_10_21_08_55_34_3

Loading...

Leave a Reply

Your email address will not be published. Required fields are marked *