បើកម៉ូតូបុកគល់ជ្រៃរបួសធ្ងន់២នាក់

ខេត្តព្រះសីហនុ៖ កាលពី​វេលា​ម៉ោង​៦និង០០នាទីថ្ងៃទី១មករា២០១៦ព្រឹកមិញនេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅក្បែ(អ៊ូទូក)សង្កាត់លេខ១ ខេត្តព្រះសីហនុ តាមបណ្តោយផ្លូវពី ព្រះសីហនុ-ស្រុកស្ទឹងហាវ, ត្រង់ចំណុយក្រោមដើមពោធិ៍ កន្លែគេនិយមយកប្រដាប់សែន កុងម៉ា ចាស់ៗយកទៅចោល នៅទីនោះ។

ប្រភពឲ្យដឹងថា​ មានបុរស២នាក់របួសធ្ងន់មិនស្គាល់​ អត្តសញ្ញាណ​អាយុពី ២០-៣០ឆ្នាំ ម្នាក់ពាក់អាវស្នូតស និងម្នាក់ពាក់អាវ ឆ្នូតស្វាយ បើកបរ​បរ​ម៉ូតូម៉ាក aiblack ពណ៌ ខ្មៅ គ្មានស្លាកលេខ ខូចខាតមួយកំណាត់មុខ។

បច្ចុប្បន្ន​ជនរងគ្រោះ​ទាំង​២នាក់ត្រូវរថយន្តរបស់ មន្ទីរពេទ្យ​សេតេ​ 888 ដឹក​យកទៅ​សង្គ្រោះ​ហើយ​ បើបងប្អូន ណាមានបាត់សមាជិកគ្រួសាសូមអញ្ជើញទៅរកនៅពេទ្យ 888 ៕

fer

Loading...