បើកម៉ូតូរេចង្កូតចូលផ្លូវរថយន្តបុកបណ្តាលឲ្យរងរបួសម្នាក់

ខេត្តកំពង់ស្ពឺ៖ មនុស្សម្នាក់រងរបួសធ្ងន់ បន្ទាប់ពីបើកបរម៉ូតូរេងចង្កូតចូលផ្លូវរថយន្តបញ្ច្រាសទិសគ្នាបុកពេញទំហឹង ។

សេចក្តីរាយការណ៍បញ្ជាក់ថា កាលពីវេលាម៉ោង២០និង១០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៏ម៉ូតូ
បុកនឹងរថយន្ត បញ្រ្ចាសទិសគ្នា
លើផ្លូវលេខ41 ចន្លោះគីឡូម៉ែត្រលេខ9_10 ចំណុចភូមិជៃតាគួន
ឃុំរកាកោះស្រុកគងពិសី មានម៉ូតូ ម៉ាក C125 សេរី2016 ពណ៌ខ្មៅ ពាក់ស្លាកលេខ 1H6127 បើកបរដោយឈ្មោះ ឈឹម ម៉ោញ ភេទប្រុស អាយុ22ឆ្នាំ នៅ ភូមិត្រពាំងដំរី ឃុំសែនដី ស្រុកសំរោងទង ខេតកំពង់ស្ពឺរបួសធ្ងន់ ពាក់មួក បើកបរមកពីទិសខាងជើងទៅទិសខាងត្បូង
ដល់ចំណុចខាងលើបានរេ ចង្កូតមកខាងឆ្វេងដៃទៅ បុករថយន្តម៉ាកទួរីស ពណ៍
ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2E_5427អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ
ក្រោយកើតហេតុបានរត់គេចខ្លួនបាត់ បើកបរមកពីទិសខាងត្បូងទៅទិសខាងជើង។

ករណីខាងលើនេះបណ្តាលអោយខូចខាតសម្ភារ និងរបួសមនុស្សម្នាក់ ខូចខាតរថយន្ត1គ្រឿង ស្រាលនិងម៉ូតូ1គ្រឿងស្រាល។

វត្ថុតាងទាំង2គ្រឿងត្រូវរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគងពិសី ៕

Loading...