បើករថយន្តបុកម៉ូតូ របួសធ្ងន់២នាក់ រួចបើកគេចដល់ស្រុកបាទី សមត្ថកិច្ចក្របួចជាប់

ខេត្តកណ្តាល៖ យុវជនចំនួន ២នាក់ បានរងរបួសធ្ងន់ ខណៈដែលមានរថយន្ត១គ្រឿង បើកបុកម៉ូតូយ៉ាងពេញទំហឹង កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៦.២៧ ស្ថិតនៅភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
លោក ម៉ែន ចន្ទ័រិទ្ធ អធិការស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តបង្កម៉ាក សាំយ៉ុង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2U.4496 ធ្វើដំណើតាមផ្លូវខាងលើ លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូជនរងគ្រោះម៉ាក សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្តាល1L.1170 ដែលបំរុងបត់ឆ្លងផ្លូវនោះ បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់២នាក់តែម្តង ភ្លាមៗ រថយន្តក៏បើកគេចខ្លួនរហូតដល់ស្រុកបាទី ខេត្តតាកែវ ទើបសមត្ថកិច្ចស្ទាកឃាត់បាន។
លោកបានបន្តថា អ្នកបើករថយន្តបង្កមានឈ្មោះ ជ័យ ប៊ុនសុង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិព្រែផ្តៅ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ចំណែកជនរងគ្រោះជាអ្នកបើកម៉ូតូឈ្មោះ ថុល កក្កដា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅឃុំសៀមរាប និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ថា ផល្លា ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
ក្រោយពេកើតហេតុសមត្ថកិច្ចជំនាញ បានចុះទៅធ្វើការវាស់វែង និងបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ។ ដោយឡែកម៉ូតូ និងរថយន្តបង្ក បានយកទៅរក្សាទុកនៅអធិការស្រុក រង់ចាំដោះស្រាយបន្តតាមនិតិវិធី៕

02_19_2016_10_30_49Untitled-2

IMG04

Loading...

Leave a Reply

Your email address will not be published. Required fields are marked *