បើករថយន្ត​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បណ្ដាល​ឲ្យ​ទ្រេត​ និង​ធ្លា​ក់អំ​ពូ​ល​ភ្លឺ​បែក​ខ្ទិច​ រួច​ម្ចាស់​ឡើង​ជិះ​ម៉ូតូឌុប​គេចខ្លួន​បាត​ស្រមោល​

​ភ្នំពេញៈ​ បុរស​ម្នាក់​ស្រវឹងស្រា​បាន​បើករថយន្ត​ម៉ាក​ RAV​ 4​ ក្នុង​ល្បឿន​លឿន​ហើយ​រេ​ចង្កូត​ពេញ​ផ្លូវ​ ក៏​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ បណ្ដាល​ឲ្យ​ទ្រេត​និង​ធ្លា​ក់អំ​ពូ​ល​ភ្លើង​បែក​ខ្ទិច​ រួច​ម្ចាស់​រថយន្ត​បង្ក​បើកទ្វា​ឡើង​ជិះ​ម៉ូតូឌុប​គេចខ្លួន​បាត​ស្រមោល​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​ រំលង​អា​ធ្រា​ត​ ឈាន​ចូល​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​មុខ​ ធានា​គារ​ ចិន​ តាម​បណ្ដោយ​ផ្លូវ​ព្រះ​សីហ​នុ​ ស្ថិត​ក្នុង​សង្កាត់​វាល​វង្ស​ ខណ្ឌ​៧​មក​រា​ ។​

​តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ខាងលើ​នេះ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ រថយន្ត​បង្ក​ម៉ាក​RAV​ 4​ ពណ៌​សំបក​ឪឡឹក​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2B.3592​ បើក​ដោយ​បុរស​ម្នាក់​ ដែល​គេ​ដឹង​ថា​ស្រវឹងស្រា​ បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សីហ​នុ​ ទិស​ដៅ​ពី​កើត​ទៅ​លិច​ ក្នុង​ល្បឿន​លឿន​ហើយ​បើក​រេ​ចង្កូត​ពេញ​ផ្លូវ​ ខ​ណះ​មក​ដល់​ចំ​ណុ​ចើ​ត​ហេតុ​ក៏​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ពេញទំហឹង​បណ្ដាល​ឲ្យ​ទ្រេត​និង​ធ្លា​ក់អំ​ពូ​ល​ភ្លើង​ដល់​ដី​បែក​ខ្ទិច​តែ​ម្ដង​ ហើយ​រថយន្ត​បង្ក​បាន​បែក​ធុង​ទឹក​ កំ​ពិត​កាង​ខាង​មុខ​ទាំង​ស្រ៊ុ​ងរ​ង​ការ​ខូចខាត​យ៉ាងដំណំ​ដែល​មិន​អាច​បន្ត​ទៅ​មុខ​បាន​។​

​ក្រោយ​កើតហេតុ​ម្ចាស់​រថយន្ត​បង្ក​បាន​បើកទ្វារ​គេចខ្លួន​បាត់​ស្រមោល​ ដោយ​បន្សល់​ទុក​រថយន្ត​នៅ​និង​កន្លែង​កើតហេតុ​ ហើយ​បន្ទាប់​មក​ទើប​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ធ្វើការ​វាស់វែង​ យក​រថយន្ត​បង្ក​នោះ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរ​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​រង​ចាំ​ម្ចាស់​ចូលខ្លួន​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕

4

2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *