បើករថយន្ត ​លឿនពេក ជាន់​ហ្វ្រាំង​មិន​ជាប់ បុក​បុរស-​ស្ត្រី ៣​នាក់ របួសស្រាល​

ភ្នំពេញ បុរស និង​ស្ដ្រី ៣​នាក់ ត្រូវរថយន្ដ​ដឹក​ដី​បើក​បុក រងរបួស​ស្រាល ខណៈពេល​ចាប់​ហ្វ្រាំង​មិនជា​ប់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១​និង​១០​នាទី​រសៀល ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៥ ក្នុងភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទី​.១​ឈ្មោះ ម៉ុ​ន ម៉ៃ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​ស្រី​សន្ធរ ខេត្ដ​កំពង់ចាម ទី​.២​ឈ្មោះ យ៉ា​ត ណាន ភេទ​ស្រី ត្រូវជា​ម្ដាយក្មេក និង​ស្ដ្រី​ម្នាក់ទៀត​មិនបាន​ស្គាល់​អត្ដ​សញ្ញាណ​នោះទេ​។ ចំណែក​អ្នកបើករថយន្ដ​ឈ្មោះ ម៉ៃ តាក់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​បើករថយន្ដ ស្នាក់នៅ​ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយដឹងថា មុនពេល​កើតហេតុ មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1F-5362 សេរី​ឆ្នាំ​២០១៣ ជិះ​គ្នា ៣​នាក់ ក្នុង​ទិស​ពិកើតមក​លិច លុះដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ដ​មួយគ្រឿង​ម៉ាក នី​ស​សាន់ បើកបរ​ក្នុង​ល្បឿន​យ៉ាងលឿន ទិសដៅ​ពី​ជើង​មក​ត្បូង ជាន់​ហ្វ្រាំង​មិន​ជាប់ ក៏​ជ្រុល​ចង្កូត​ទៅបុក​នឹង​ម៉ូតូ រួច​ព្យាយាម​បើក​រត់គេច តែ​ត្រូវ​សមត្ថកិច្ច​ស្ទាក់​ជាប់​។​

​ក្រោយ​កើតហេតុ ភាគី​ខាង​រថយន្ដ​បង្ក​ព្រម​ទទួល​សង​ថ្លៃ​ខូចខាត និង​ចេញថ្លៃ​ព្យាបាល​ជូន​ជនរងគ្រោះ ដើម្បី​បញ្ចប់រឿង​៕

 

08 31 2015 2 08_31_2015_03_43_021

Loading...

Leave a Reply

Your email address will not be published. Required fields are marked *