បើករ៉ឺម៉កលឿន ក្រឡាប់បោកក្បាលនិងខឿនថ្មរងរបួសធ្ងន់ នៅផ្លូវក្រោមដីស្ពានអាកាសស្ទឹងមានជ័យ

ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសបែកក្បាលហូរឈាមជោគជាំខ្លួនខណៈខ្លួនបើក ម៉ូតូសណ្តោងរ៉ឺម៉ក តាមផ្លូវក្រោមដី ស្ពានអាកាសស្ទឹងមានជ័យ ក៏ជ្រុលបុកខឿនថ្មបណ្តាលឲ្យក្រឡាប់ ។ ហេតុការណ៏គ្រោះថ្នាក់ចរាចរណនេះបានកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី៨ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅខាងក្រោមស្ពានអាកាសស្ទឹងមានជ័យផ្លូវក្រោមដី សង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមានជ័យរាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជនរងគ្រោះខាងលើ បើកម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿង គ្មានស្លាកលេខធ្វើដំណើរពីលើ ស្ពានអាកាសស្ទឹងមានជ័យ ចូលផ្លូវក្រោមដីក្នុងល្បឿនយ៉ាងលឿនលុះដល់ចំណុចផ្លូវកោងបណ្តាលឲ្យក្រឡាប់ រ៉ឺម៉កបោកក្បាលផ្ទប់និងខឿថ្មរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះទៅកាន់មន្ទីរពេទ្យដើម្បី ព្យាបាល ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើត និងយករ៉ឺម៉កម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យទី១ដើម្បីទុកប្រគល់ជូនម្ចាស់វិញ ៕

Loading...