បើកឡានដាច់កង់ខ្ទាតទៅបុកហាងលក់បាយគេហេីយ រករឿងវាយគេទៀត

ខេត្តកំពង់ស្ពឺ: អ្នកបេីកបររថយន្តកុងតឺន័រឲ្យក្រុមហ៊ុនតេងឡាយ ដែលមានស្លាកលេខ ព្រះសីហនុ 3A-0673 ដោយសារមានការធ្វេសប្រហែស មិនបានត្រួតពិនិត្យបច្ចេកទេសនៅពេលដែលរថយន្តជាប់ហ្វ្រាំងកង់កណ្តាលហេីយអ្នកបេីកស្រវឹងផងនោះ ចេះតែបន្តបេីករហូត បណ្តាលរថយន្តដាច់កង់របូតចេញពីតួ រត់ទៅបុកចូលហាងលក់បាយរបស់ប្រជាពលរដ្ឋ នៅតាមផ្លូវ ។

ក្រោយពីកេីតហេតុរថយន្តទៅមុខលែងកេីត ស្រាប់តែអ្នកបេីកបរចុះពីលេីរថយន្តក្នុងស្ថានភាពស្រវឹងខ្លាំង បំណងចូលទៅលេីកកង់ឡាន តែម្ចាស់ហាងមិនឲ្យលេីក ទុកដេីម្បីដោះស្រាយ ស្រាប់តែពេលនោះ អ្នកបេីករថយន្ត ធំក្លិនស្រា ក៏ដោះអាវក្រវាត់ចោលហេីយរករឿងវាយម្ចាស់ហាងថែមទៀត។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

មន្រ្តីនគរបាលបានបញ្ជាក់ថា ” ក្រោយពេលដាច់ចេញពីតួរថយន្ត កង់ដែលដាច់នោះបន្តរត់ទៅចូលក្នុងហាងលក់បាយបណ្តាលឲ្យបុកទូដាក់ម្ហូបអាហា ចាន ឆ្នាំង បាក់បែកអស់គ្មានសល់”។

ហេតុការណ៍ខាងលេីនេះ ត្រូវបានសមត្ថកិច្ច បានបញ្ជាក់ផងដែរថា “សំណាងល្អអ្នកលក់និងភ្ញៀវបានរត់ចេញទាន់ ដែលមិនបណ្តាលអ្នកណាម្នាក់រងរបួសទេ គ្រាន់តែខូចខាត់សម្ភារអស់ជាច្រេីន និងកំពុបម្អូបអាហាដែលដាក់លក់អស់គ្មានសល់” ៕

tenglai

teng

Loading...

Leave a Reply

Your email address will not be published. Required fields are marked *