បើក​ដំណើរការផ្សារអង្គសឹង្ហ​​ឡើងវិញ​

តាកែវ:កាលពីព្រឹក​ថ្ងៃ ទី​២១ ខែមីនា នេះ លោក ភួ​ន ឈី​ម អភិបាលស្រុក​បាទី បានចុះឲ្យបើ​ក​ដំណើ​រការ ផ្សារ​អង្គ​សិង្ហ ជាធម្មតា​ឡើង​វិញ បន្ទាប់ពី​បិទ​កាលពី​ថ្ងៃទី​១៥ ខែមីនា កន្លងទៅ​ថ្មីៗ​នេះ​។​

ការបិទ​ទីតាំង​ផ្សារ​អង្គ​សិង្ហ ដោយ​ផ្អែកទៅលើ​បងប្អូន​ប្រជាពលរដ្ឋ ទាក់ទង​ទៅ​មង្គលការ​នៅ​ភូមិ​ក្រាំង​លាវ ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ កាលពី​ថ្ងៃទី​១១ និង​១២ ខែមីនា ឆ្នាំ​២០២១ ដែលពាក់ព័ន្ធជាមួយបុរស​ឈ្មោះ កក្កដា សោភ័ណ ជា​អ្នក​កំដរ​កូន​កំលោះទទួលលទ្ធផល​វិជ្ជមាន នូវ​ជំងឺ​កូ​វីដ​១៩៕

Loading...