បើក​ម៉ូតូ​ឆ្លងកាត់​ទ្រូងផ្លូវ​ទៅ​បុក​ជាមួយ​រថយន្ត​បើក​ឆ្វេង​ដៃ​ច្រាស់ទិស​គ្នា​ ស្លាប់​២​នាក់​

​ខេត្តកំពង់ចាមៈ​ គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ត​នឹង​ម៉ូតូ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​បាន​បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​២​នាក់​បាន​ស្លាប់​ នៅ​កន្លែង​កើតហេតុ​ ។​ ឯ​អ្នកបើកបរ​រថយន្ត​បាន​គេចខ្លួន​បាត់​ដោយ​ទុក​រថយន្ត​របស់​ខ្លួន​ចោល​។​

​គ្រោះថ្នាក់​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​ ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​លើ​ផ្លូវជាតិ​លេខ​៦​ ភូមិ​ឈើទាល​ ឃុំ​ផ្តៅ​ជុំ​ ស្រុក​ជើងព្រៃ​ ខេត្តកំពង់ចាម​ ។​ ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​គ្រោះថ្នាក់​នេះ​កើតឡើង​ គេ​ឃើញ​បុរស​២​នាក់​ ជិះ​ម៉ូតូ​ សង់​កូរ៉េ​ សេ​ ១០០​ ពណ៌​ក្រហម​ ឌុ​ប​គ្នា​ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត​ដោយ​ល្បឿន​យ៉ាង​លឿន​។​

​ពេល​មក​ជិត​ដល់​កន្លែង​កើតហេតុ​ ម៉ូតូ​ខាងលើ​បាន​បើក​ឆ្លង​រនាំង​ទ្រូ​វ​ផ្លូវ​ (​សួនច្បារ​ចែក​ទ្រូ​វ​ផ្លូវ​)​ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ មាន​រថយន្ត​ម៉ាក​ ស្តា​រិច​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ QNG​ 202=2.297​ បើកបរ​ពី​កើតមក​លិច​ (​ច្រាស់ទិស​គ្នា​)​ ដោយ​រថយន្ត​បើក​ខាងឆ្វេង​ដៃ​របស់​ខ្លួន​ ក៏​បុក​ជាមួយ​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ទាំង​ពីរ​នាក់​ផ្លោង​ចេញពី​ម៉ូតូ​ ។​ ភ្លាមៗ​នោះ​គេ​ឃើញ​អ្នកបើកបរ​រថយន្ត​បាន​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់​។​
​លោក​ប្រាក់​ សុ​គុណ​ អធិការ​នគរបាល​ស្រុក​ជើងព្រៃ​បាន​ឲ្យ​ដឹង​ថា​ អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​ ហោ​ ហ៊​ន​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ និង​អ្នក​ជិះ​ជាមួយ​ឈ្មោះ​ សំ​ សែ​ប​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ភូមិ​ដំណាក់​អំពិល​ ឃុំ​ស្តើង​ជ័យ​ ស្រុក​ជើងព្រៃ​ ខេត្តកំពង់ចាម​បាន​ស្លាប់​ទាំង​ពីរ​នាក់​នៅ​កន្លែង​កើតហេតុ​ និង​ម៉ូតូ​ខូចខាត​ទាំងស្រុង​។​

​លោក​អធិការ​បន្ត​ថា​ ចំពោះ​អ្នកបើកបរ​រថយន្ត​ខាងលើ​បាន​គេចខ្លួន​បាត់​ ហើយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​អត្តសញ្ញាណ​ ។​ លោក​បញ្ជាក់​ថា​ គ្រោះថ្នាក់​ខាងលើ​នេះ​បណ្តាល​មក​ពី​ភាគី​ទាំង​សងខាង​បើកបរ​ប្រើប្រាស់​ល្បឿន​ហួសកំណត់​ និង​មិន​គោរព​ច្បាប់​ចរាចរណ៍​ ខាង​រថយន្ត​បើកបរ​ខាងឆ្វេង​ ឯ​ភាគី​ខាង​ម៉ូតូ​ឆ្លង​ទ្រូ​វ​ផ្លូវ​មិន​ប្រុង​ប្រយ័ត្ន​។​

​សព​ជន​រង​គ្រោះ​ត្រូវ​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ឯ​រថយន្ត​ និង​ម៉ូតូ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ​ ៕​ សុ​.​ ភ័​ណ្ឌ​

IMG-20150216-WA0052
IMG-20150216-WA0054

Loading...

Leave a Reply

Your email address will not be published. Required fields are marked *