បើក​ម៉ូតូ​ទៅ​ទទួល​មិត្ត​ស្រី​ចេញ​ពី​ធ្វើ​ការ​យប់​រំ​លង​អ​ធ្រាត្រ​ ត្រូវ​​គេ​វាយ​ប្លន់​យក​​មិន​បាន​សំ​រេច​

ភ្នំពេញ ៖ និស្សិតភាសាអង់គ្លេសមា្នក់​ទៅទទួលមិត្តស្រី​ចេញពីធ្វើការ ត្រូវជន​មួយក្រុម​គ្នា៥នាក់ជិះម៉ូតូ​២គ្រឿង ដេញតាមបុក​ផ្តួ​ល​ហើយ​ហូ​ត​ខ្សែ​ក្រ​វាត់វាយប្លន់ យកម៉ូតូតែមិនបានសំរេច​ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន​ម្នាក់ ។ ដែលហេតុការណ៍នេះ​បានកើតឡើង នៅទីមុខ​ផ្ទះលេខ២៧១ ក្បែរប​ន្ទា​យអាវុធហត្ថខណ្ឌទួលគោក ផ្លូវលេខ១៨២ ក្រុមទី២១ ភូមិ៨សង្កាត់ទីកល្អក់ទី២ ខណ្ឌទួលគោក កាលពីវេលាម៉ោង១​និង​១​០​នាទី​រំលង​អ​ធ្រាត្រ​ឈានចូលថ្ងៃទី៣ខែសីហា២០១៥ ។

ប្រភពព័ត៌មានពីសមត្ថកិច្ច ​ឲ្យដឹងថា ​ជនរងគ្រោះ​ឈ្មោះឡេង ស៊ីឌឿន ភេទប្រុស  អាយុ២៦ឆ្នាំ ជានិស្សិតឆ្នាំទី៣ផ្នែកភាសាអង់គ្លេស  ស្នា​ក់​នៅផ្ទះ​លេ​ខ២២៧ ផ្លូវព្រះនរោត្តម  សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនបានឲ្យដឹងថា ។ មុនពេល​កើតហេតុ​រូបគេជិះម៉ូតូមួយគ្រឿងម៉ាក​ហុង​ដា​ឌ្រី​ម ព​ណ៌​​ខ្មៅ ស៊េរីឆ្នាំ2014 ពាក់ស្លាកលេខភ្នំពេញ 1CO-4917ជិះ​តែម្នាក់ឯង គោលបំណង​ទៅយកសង្សារដែលធ្វើការនៅខារ៉ាអូខេ(នគរសំរិទ្ធ)។  ដោ​យ​​ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៨២ ពីកើតមកលិច ពេលមកដល់ចំណុចកើតហេតុ មានជនសង្ស័យមួយក្រុម​គ្នា​៥នាក់ ជិះម៉ូ​តូ០​២​គ្រឿ​ង​ម៉ា​ក Suzuki Nex ពណ៌សលាយខ្មៅ និងហុងដាឌ្រីមមួយគ្រឿងបញ្រ្ចាស់ទិសគ្នា ។ ​​ធាក់​ម៉ូតូ​ជន​រងគ្រោះ​ប​ណ្តា​លឱ្យដួល ​ហើយ​​ដកខ្សែក្រវ៉ាត់ ដេញ​វា​យ​ជនរងគ្រោះ រួចលើកម៉ូតូជនរងគ្រោះជិះគេចខ្លួន តែ​ជនរងគ្រោះ​​ស្រែកថាចោរៗ ផ្អើលដឹងដល់​កំលាំងល្បាត​សហប៉ុស្តិ៍ របស់អធិការដ្ឋាននគរ​បា​ល​ខណ្ឌទួលគោក​មកដល់ ។ ​ជួយធ្វើអន្តរាគមន៍ដេញ​តា​ម​ក្រុ​ម​ជ​នសង្ស័យ រហូតដល់ក្រោយ KTV News​ta​r​ផ្លូវលំក្នុងភូមិត្រពាំងឈូក ក្រុមទី៨ ស​ង្កា​ត់ទឹកថ្លា ខណ្ឌសែនសុខ ​និង​សហការជា​មួយកំ​លាំ​ង​ន​គរ​បាល​​ខណ្ឌ សែនសុខ ​។ ស្ទាក់ឃាត់ខ្លួនបាន​ជ​ន​​សង្ស័យ​​ម្នាក់ ចំណែក​៤នាក់ទៀត ​ជិះ​ម៉ូ​តូគេចខ្លួនបាត់ តែម៉ូតូរបស់ជនរង​គ្រោះ​ប្ល​ន់​មិនបានសំរេចទេដួលនៅកន្លែងកើតហេតុ ។

​ ជនសង្ស័យដែលឃាត់ខ្លួន​ម្នាក់​នោះឈ្មោះវ៉ាន់ ជីវ័ន្ត ហៅ វ័ន្ត ភេទប្រុស អាយុ២០ឆ្នាំ​ មុខរបរមិនពិតប្រាកដ មានទីលំនៅ​ភូមិល្វាស ឃុំ​ល្វា​សស្រុក​ល្វា​ឯម ខេត្តកណ្តាល ។ ទីលំនៅបច្ចុប្បន្នស្នាក់នៅ​ផ្ទះជួល ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ បច្ចុប្បន្នជន​សង្ស័យកំពុង​ឃា​ត់ខ្លួន​នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាក​សួរស្រាវជ្រាវរកបក្សពួកនិងកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមផ្លូ​វ​ច្បាប់ ៕

2015_09_03_09_34_51 2015_09_03_09_34_51_1 2015_09_03_09_34_51_2 2015_09_03_09_34_51_3

Loading...

Leave a Reply

Your email address will not be published. Required fields are marked *