បើក​ម៉ូ​តូ​ត្រ​ឡប់​មក​ពី​ជួប​មិត្ត​ស្រី​នៅ​កោះ​ពេជ្យវិញ​​​ ត្រូវ​​គេ​​គុប​​​​​​​​វាយ​​​​​ថែម​​​​​និង​ដំ​​បង​​ឬ​ស្សី​​​ស្លាប់​​​

ភ្នំពេញ ៖ បុរសសង្ស័យពាក់ព័ន្ធរឿងគំនុំស្នេហាត្រីកោណម្នាក់ ត្រូវបានគេប្រទះឃើញដេកដួលផ្កាប់មុខ​សា្លប់បាត់បង់ជីវិត​ នៅលើកំណាត់ផ្លូវ​លេ​ខ​​២៧១ មុខមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌ​ចំ​​ការមន ។ ដោយសាជនមិនសា្គល់មុខ គុបត្រូវនិងដុំថ្មហើយវាយ​ថែម១ដំ​ប​ង​​ឫស្សីធា្លក់ពីលើម៉ូតូ បង្កការភា្ញក់​ផ្អើលកាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី១០ខែកញ្ញា២០១៥ ។

​តាមប្រភពពីកន្លែងកើតហេតុឱ្យដឹងថា បុរសជនរងគ្រោះជាសាកសពឈ្មោះ​ហុង បូរិន​អាយុ២៣ឆ្នាំ ជាបុគ្គលិកនៅ lucky ផ្លូវព្រះសីហ​នុ ស្នា​ក់នៅ​ផ្ទះ​ជួលភូមិលូ៥ សង្កាត់ស្ទឹងមានជ័យ ខ​ណ្ឌមានជ័យ មានស្រុកកំណើត ភូមិពោធិ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងដែរថា មុនពេលកើតហេតុឃើញជនរងគ្រោះជិះ​ម៉ូតូហុង​​​ដាឌ្រីម ពណ៌ខ្មៅ ពាក់​ស្លាក​លេខ កំពត 1B-​56​​7​​​7​​បើកបរដោយបុរសម្នាក់ពីត្បូងទៅជើងស្របគ្នាជាមួយម៉ូតូបង្ក​ម៉ាក DUKE មិនចាំស្លាកលេខ ជិះ២នាក់ ​។ ដល់ចំណុចខាងលើស្រាប់តែ​ឃើ​ញ​​ជ​ន​បង្កមិនស្គាល់មុខ បានយកដុំថ្មគប់ក្បាលជនរងគ្រោះ ​ព្រមទាំងទាញដំបងឬស្សីដែលជ្រៀកមកវាយចំពីលើក្បាល បណ្តាលឲ្យបាក់​ដំបង​ឬ​ស្សី​ជា​ពី​រ​កំ​ណាត់​ ធ្លាក់ពីលើម៉ូតូដួលផ្កាប់មុខបោកក្បាលផុងល​លាដ៍​ស្លាប់​ភ្លាមៗតែម្តង ​។ សមត្ថកិច្ចបានយកទូរស័ព្ទរបស់​ជនរងគ្រោះឆែក​ឃើញ​​លេ​ខ​ទូរស័ព្ទដែលទាក់ទងចុងក្រោយគេជាមនុស្សស្រី ។

បើតាមសម្តីរបស់នារីម្នាក់ដែលសមត្ថកិច្ចទាក់ទងមកមើលនៅកន្លែងកើតហេតុបានឲ្យដឹងថា រូបគេជាមិត្តភក្កិបានស្គាល់គ្នាតាមរយៈហ្វេសបុ​ករ​យៈ​​ពេល​ជិតមួយឆ្នាំមកហើយ និង មុនពេលកើតហេតុពួកគេទើបនឹងមកពីជួបជុំគ្នានៅកោះពេជ្ររួចបែកគ្នាត្រឡប់ទៅផ្ទះវិញ ទើបតែ​បាន​ជាង១០​នាទីស្រាប់តែមានសមត្ថកិច្ចទូរស័ព្ទប្រាប់ថាជនរងគ្រោះស្លាប់ទៅ​ហើយ ចំណែកជនបង្កគេចខ្លួនបាត់ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ករណីខាងលើអាចជារឿងឃាតកម្មសម្លាប់ ដោយសារតែ​រឿងទាក់ទងនឹងស្នេហាត្រីកោណ ។ ក្រោយពេលកើត​ហេ​តុ​​ឪ​ពុ​កម្តាយនិងប្អូនស្រីបានមកដល់ ឃើញជនរងគ្រោះដេកស្លាប់នៅតាមផ្លូវបាននាំគ្នាយំសោកបោកខ្លួនស្តាយស្រណោះជាពន់ពេក ។ សត្រូវ​បា​ន​​​ស​ម​ត្ថកិច្ចប្រគល់ឲ្យឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តសំបួរ​ ៕

2015_09_11_08_52_45

2015_09_11_08_52_45_1

2015_09_11_08_52_45_2

2015_09_11_08_52_45_3

2015_09_11_08_52_45_4

Loading...

Leave a Reply

Your email address will not be published. Required fields are marked *