បើក ​ម៉ូតូ​លឿន បុក​សួនច្បារ ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ នៅ​សង្កាត់​បាក់​ខែង

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​៦ និង​២០​នាទី​ល្ងាច ថ្ងៃទី​២៧ កញ្ញា ម្សិលមិញ មាន​បុរស​ចំនួន ២​នាក់ បាន​បើក​ម៉ូតូ​១​គ្រឿង យ៉ាង​លឿន​ជ្រុល​បុក​សួនច្បារ ត្រង់ចំណុច​ជិត​ស្ពាន​ទី​10 ផ្លូវជាតិ​លេខ​៦ ក្រុម​២៨ ក្នុងភូមិ​ចំបក់​មាស សង្កាត់​បាក់​ខែង  បណ្តាល​ឲ្យ​ស្លាប់​ម្នាក់  និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ រឹម រឿន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទិ​ត​ឬ​ស្សី ឃុំ​ជើង​រះ ស្រុក​ឧ​ដ្ត​ង្គ ខេត្តកំពង់ស្ពឺ និង​ម្នាក់ទៀត​ឈ្មោះ តុង ទិន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កម្ម​ករោង​ចក្រ និង​មាន​ទីលំនៅ​ជាមួយគ្នា រងរបួស​ធ្ងន់ បាន​បញ្ជូនទៅ​មន្ទី​ពេទ្យ​កាល់​ម៉ែត្រ ដើម្បី​សង្គ្រោះបន្ទាន់​។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​អន្តរាគមន៍ បាន​យក​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​បណ្តោះអាសន្ន​។ ដោយឡែក​សាកសព បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​៕

09_28_2015_08_46_44Untitled-1 09_28_2015_08_46_44Untitled-2 20150927181159

Loading...

Leave a Reply

Your email address will not be published. Required fields are marked *