បើគ្មានការទប់ស្កាត់ដីព្រៃរបស់រដ្ឋច្បាស់ជារលាយហិនហោចជាក់ជាមិនខាន

កំពង់ស្ពឺ៖ ក្រោមលេសឈូសដីប្លង់០១ក្រុមឈ្មួញបានដាក់គ្រងចក្រឈូសដីព្រៃរបស់រដ្ឋដើម្បីលក់អោយចិនក្នុងតម្លៃរាប់សិបមុឺនដុល្លា ដោយគ្មានរអែងច្បាប់បន្តិចណាទាល់តែសោះ។សកម្មភាពនេះទំនងជាគេអាងខ្នងបង្អែកក្រុមប្រឹក្សាស្រុកសំរោងទងមួយរូបជាអ្នករត់ការ។

ការឈូសដីនេះធ្វើឡើងនៅចំណុចក្បាលដំរីឃុំត្រពាំងជោរស្រុកឪរ៉ាល់ខេត្តកំពង់ស្ពឺ។ថៅកែគ្រភងចក្រត្រូវបានដឹងថាឈ្មោះខន រស់នៅក្រុងច្បារមនចំណែកបុរសដែលឈរឈ្មោះនិងធ្វើកុងត្រាឈ្មោះសំពែល រស់នៅភូមិក្បាលដំរីឃុំត្រពាំងជោរស្រុកឪរ៉ាល់កំពង់ស្ពឺ រីឯអ្នករត់ការឯកសារជាក្រុមប្រឹក្សាស្រុកសំរោទងឈ្មោះគង់ប៊ុនហ៊ុន។

បើតាមប្រជាពលរដ្ឋជាច្រើនរស់នៅតំបន់ខាងលើបានតៀបរាប់ថា ក្រុមឈ្មួញដំបូងឡើយបានយកគ្រឿងចក្រឈូសលើដីប្លង់០១របស់ប្រជាពលរដ្ឋ ពេលនោះក៏មានការតវ៉ាមិនអោយឈូស តែត្រូវក្រុមឈ្មួញអះអាងថាដីដែលពួកគេឈូសជាដីព្រៃរបស់រដ្ឋគេមានអ្នករត់ការជាមួយថ្នាក់លើរួចអស់ហើយ មិនបាច់មកតវ៉ានោះទេ។

ក្រុមពលរដ្ឋបន្តថាក្រុមឈ្មួញដែលមានឈ្មោះសំពែលជាអ្នករៀបចំដីលក់ឲ្យចិនបសមធ្វើកុងត្រាជាមួយចិននៅលើផ្ទៃដីទំហំប្រមាណជា 60 ហិកតាក្នុងហ្នឹងមានដីមានប្លង់រឹង (01) តិចតួចទេ។ក្រៅពីហ្នឹងសុទ្ធតែដីព្រៃទាំងអស់។ពលរដ្ឋអះអាងថា

ឥឡូវហ្នឹងពួកគេបានដាក់គ្រឿងចក្រចូលមកឈូសឆាយហើយការឈូសឆាយហ្នឹងទៀតសោតក៏ប៉ះពាល់ទៅលើដីប្លង់០១របស់ពួកគាត់ដែលនៅជិតណឹងដែរ បើទោះជាពួកគាត់បានឃាត់យ៉ាងណាក៏ក្រុមគ្រឿងចក្រមិនស្តាប់ដែរ។

តាមការនិយាយប្រាប់របស់លោក បង ភា អនុប្រធានភូមិក្បាលដំរីគាត់បានបញ្ជាក់ប្រាប់ថាដីដែលឈ្មួញកំពុងឈូសហ្នឹងមានប្លង់រឹង 01 ហ្នឹងតិចតួចទេក្រៅពីហ្នឹងសុទ្ធតែជាដីដែលអត់មានប្លង់ លោកអនុភូមិបន្តថា និយាយរួមសុតសឹងជាដីព្រៃ តែគេប្រើរូបភាពថាសុំឈូសដីប្លង់០១ដើម្បីបន្លំភ្នែកថ្នាក់ដឹកនាំតែប៉ុណ្ណោះ។

អភិបាលស្រុកឪរ៉ាល់បានប្រាប់តាមទូរស័ព្ទថា ករណីណឹងលោកបានអោយក្រុមការងារស្រុកចុះទៅត្រួតពិនិត្យដែរដើម្បីស្នើសុំច្បាប់ឈូសឆាយតែគាត់ីមិនទាន់បានឃើញរបាយការណ៍របស់ក្រុមការងារស្រុកហើយក៏ មិនទាន់បានចុះហត្ថលេខាលើច្បាប់ស្នើសុំឈូសឆាយដើម្បបញ្ជូនទៅខេត្តដែរ ស្រាប់តែគេដាក់គ្រឿងចក្រឈូសតែម្តង។

ចុងក្រោយលោកបានបញ្ជាក់ថាសង្ស័យតែគេឈូសដីដែលមានប្កង់០១ហើយមើលទៅទើបគេហ៊ាមធ្វើបែបនេះ។

សូមបញ្ជាក់ថានៅថ្ងៃទី០៥ កក្កដា២០២០ ក្រុមឈ្មួញនៅតែបន្តសកម្មភាពឈូសដីព្រៃដដែល ដោយគ្មានការអើពើឃាត់ពីសំណាក់មន្ត្រីជំនាញពាក់ព័ន្ឋណាមួយឡើយ។

ក្រុមប្រជាពលរដ្ឋបានសុំដល់អាជ្ញាធរពាក់ព័ន្ឋសូមជួយអន្តរាគមន៍កុំអោយក្រុមឈ្មួញឈូសបន្តទៀត។

បើតាមការនិយាយអួតរបស់ក្រុមអ្នកគួកជេរដីបាននិយាយក្តែងៗថាខ្សែនិងខ្នងបង្អែករបស់គេនៅខេត្តធំណាស់ដូច្នេះម្ចាស់គ្រឿងចក្រមិនបាច់បារម្ភខ្លាចគេចាប់នោះទេ សូម្បីថ្នាក់ស្រុកនិងជំនាញពាក់ព័ន្ឋក៏មិនហ៊ានឃាត់ដែរ៕

 

Loading...