បើ​ទោះ​ជួប​ឧបសគ្គ​ លោក​ខាងលិច​នៅ​តែ​អនុវត្ត​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ទៅ​លើ​ប្រទេស​ដែល​មិន​ស្តាប់បង្គាប់​

​បើ​ទោះបី​ជួប​នូវ​ឧបសគ្គ​ ជួប​នូវ​ វិបត្ដិ​សេដ្ឋកិច្ច​ក៏​ដោយ​បណ្ដា​ប្រទេស​ លោក​ខាងលិច​ នៅ​តែ​ជ្រើសរើស​យក​ការ​ដាក់​ទណ្ឌកម្ម​ សេដ្ឋកិច្ច​ទៅ​លើ​ប្រទេស​ដែល​មិន​ជិត​ ស្និទ្ធ​ជាមួយ​លោក​ខាងលិច​មាន​ទស្សនៈ​ ផ្ទុយ​ប្រឆាំង​ទៅ​នឹង​ផលប្រយោជន៍​របស់​ លោក​ខាងលិច​នោះ​ ។​ បើ​ទោះបី​ដឹង​ថា​ ការ​ដាក់​ទណ្ឌកម្ម​បាន​ធ្វើ​ឱ្យ​លោក​ខាង​ លិច​រង​ការ​ខាតបង់​ដូច​គ្នា​ តែ​នោះ​ជា​ សព្វាវុធ​ចាំបាច់​បំផុត​សម្រាប់​វាយ​ ប្រហារ​ទៅ​លើស​ត្រូវ​ក្នុង​សម័យកាល​ សកលភាវូបនីយកម្ម​ ។​

​ប្រវត្ដិសាស្ដ្រ​នៃ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋ​ កិច្ច​មិន​ត្រឹមតែ​កើត​មាន​នា​សម័យកាល​ នេះ​ឡើយ​ ទណ្ឌកម្មសេដ្ឋកិច្ច​បាន​កើត​ មាន​តាំងពី​ឆ្នាំ​៤៣២​ មុន​គ្រឹ​ស្ដ​សករាជ​ ពេល​នោះ​អ្នកនយោបាយ​ប្រទេស​ក្រិ​ក​ និង​មេទ័ព​Pericles​ បាន​អនុវត្ដ​ច្បាប់​មួយ​ ដែល​មានឈ្មោះ​ថា​ Megarian​ ដេ​ម្បី​ ប្រឆាំង​ទៅ​នឹង​ករណី​ចាប់ខ្លួន​ស្ដ្រី​Apasian៣​នាក់​ ។​

​ក្នុង​សម័យកាល​ទំនើប​កម្ម​របស់​អា​មេ​ រិ​កបាន​ប្រើប្រាស់​ទណ្ឌកម្មសេដ្ឋកិច្ច​សម្រាប់​ បំពេញ​គោលនយោបាយ​ដែល​អា​មេ​រិ​ក​ ចង់បាន​ ។​ នៅ​ក្នុង​សង្គ្រាមត្រជាក់​អា​មេ​ រិ​កបាន​ប្រើប្រាស់​ទណ្ឌកម្មសេដ្ឋកិច្ច​បង្ក​ ឱ្យ​មាន​អ​ស្ថិរភាព​នយោបាយ​នៅ​ក្នុង​ ប្រទេស​មួយ​ចំនួន​ដែល​មិន​មាន​ភាព​ជិត​ ស្និទ្ធ​ជាមួយ​អា​មេ​រិ​ក​ក្នុង​នោះ​មាន​តំបន់​ អា​មេ​រិ​កឡា​ទី​ន​ ។​ អតីត​សហភាព​សូ​វៀត​ ក៏​ធ្លាប់​បាន​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ដល់​ ប្រទេស​ចិន​ អា​បាល់​នៀ​ យូ​ហ្គោ​ស្លា​វី​ ។​ ការ​ដាក់​ទណ្ឌកម្ម​ភាគច្រើន​ធ្វើ​ឡើង​ដល់​ ប្រទេស​ធំ​ ប្រទេស​មហាអំណាច​ប្រឆាំង​ ទៅ​នឹង​ប្រទេស​តូចតាច​ដែល​មិន​ព្រម​ ស្ដាប់បង្គាប់​ខ្លួន​ ។​

​ភាគច្រើន​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ គឺ​ជាង​ការ​សងសឹក​ទៅ​លើ​ប្រទេស​ដែល​ រារាំង​ផលប្រយោជន៍​ធ្វើ​ឱ្យ​បាន​បង់​ផល​ ប្រយោជន៍​ដល់​ប្រទេស​មហាអំណាច​ ។​ អា​មេ​រិ​ក​ជា​ប្រទេស​អនុវត្ដ​ការ​ដាក់​ទណ្ឌ​ កម្ម​ទៅ​លើ​ប្រទេស​ដទៃ​ច្រើន​ជាងគេ​បំផុត​ នៅ​លើ​ពិភពលោក​។​ អា​មេ​រិ​ក​មាន​២៤​ កម្មវិធី​ហាមប្រាម​ដឹក​ជញ្ជូន​បាន​អនុវត្ដ​ ទៅ​លើ​ប្រទេស​ជា​ច្រើន​ក្នុង​នោះ​មាន​ ប្រទេស​កូ​ឌឺ​វ័​រ​ បេឡា​រូស​ ស៊ី​រី​ …​ ។​ ចាប់​ តាំងពី​អំឡុង​ឆ្នាំ​១៩៩០​ ច្បាប់​ដាក់​ទណ្ឌ​ កម្ម​ដឹក​ជញ្ជូន​ក្លាយជា​ប្រធានបទ​សំខាន់​ មួយ​ដែល​ប្រទេស​ជា​ច្រើន​មិន​ចង់​ជួប​ ប្រទះ​នោះ​ឡើយ​ ដោយសារ​វា​ធ្វើ​ប៉ះពាល់​ ដល់​សេដ្ឋកិច្ច​របស់​ខ្លួន​ ។​ អា​មេ​រិ​ក​ធ្លាប់​ បាន​អនុម័ត​ដាក់​ទណ្ឌកម្ម​ដឹក​ជញ្ជូន​ទៅ​ លើ​វិស័យ​ពាណិជ្ជកម្ម​អ៊ី​រ៉ា​ក់​ និង​គុយ​បា​ ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ប្រទេស​ទាំងនោះ​មិន​អាច​ ងើបឈរ​ឡើង​វិញ​បាន​ ។​

​ច្បាប់​ដាក់​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក​ ទៅ​លើ​ប្រទេស​គុយ​បា​ចាប់ផ្ដើម​នៅ​ឆ្នាំ​ ១៩៦០​ដោយពេល​នោះ​អា​មេ​រិ​ក​បញ្ចប់​ ការ​នាំ​ចូល​ស្ក​ពី​អា​គុយ​បា​ដែល​ជា​ផលិត​ ផល​សំខាន់​បំផុត​របស់​ប្រទេស​នេះ​ក្នុង​ ការ​ជួយ​អភិ​វ្ស​ឌ្ឍ​ន៍​សេដ្ឋកិច្ច​ ។​ ការ​ដាក់​ ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​គុយ​បា​មាន​រយៈ​ ពេល​យូរ​បំផុត​បើ​ប្រៀបធៀប​នានា​ដែល​ អា​មេ​រិ​ក​បា​មន​អនុវត្ដ​ទៅ​លើ​ប្រទេស​ជិត​ ខាង​ ។​

​ចាប់តាំងពី​អតីត​ប្រធានាធិបតី​ ប៊ី​ល​ ក្លី​ន​តុ​ន​ ឡើង​កាន់​អំណាច​ដឹកនាំ​អា​មេ​រិ​ក​ លោក​បាន​អនុវត្ដ​គោលនយោបាយ​ទណ្ឌ​ កម្ម​សេដ្ឋកិច្ច​ឈ្លៀសវៃ​បំផុត​ដោយ​លោក​ ដាក់​ទណ្ឌកម្ម​ទៅ​លើ​បុគ្គល​ឬ​ស្ថាប័ន​ឯក​ រាជ្យ​មិន​បាន​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​ ទាំងមូល​នោះ​ឡើយ​ ។​ ចំណែក​ច្បាប់​ដាក់​ ទណ្ឌកម្ម​ដឹក​ជញ្ជូន​ក្រោម​របប​ប្រ​ធានា​ ធិ​បតី​ ប៊ូ​ស​ សំដៅ​ទៅ​លើ​ទណ្ឌកម្ម​ចរាចរណ៍​ ហិរញ្ញវត្ថុ​ដោយ​លោក​ប្រើប្រាស់​ឥទ្ធិពល​ នៃ​ប្រាក់​ដុល្លារ​សម្រាប់​បិទទ្វារ​ធនាគារ​ ជា​ច្រើន​ដែល​ផ្ដល់​ផលប្រយោជន៍​ដល់​ ប្រទេស​មិន​ស្ដាប់បង្គាប់​អា​មេ​រិ​ក​ ។​

​ចំណែក​អង្គការសហប្រជាជាតិ​ក៏​បាន​ អនុម័ត​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​កូរ៉េ​ ខាងជើង​ដោយ​ប្រទេស​នេះ​នៅ​តែ​បន្ដ​កម្ម​ វិធី​បរ​ម៉ា​ណូ​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​។​

​បណ្ដា​អង្គការ​ មន្ដ្រីជាន់ខ្ពស់​កូរ៉េ​ខាង​ ជើង​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​កម្មវិធី​បរ​ម៉ា​ណូ​ មិន​ទទួល​បាន​លិខិតអនុញ្ញាត​ឱ្យទៅ​កាន់​ បរទេស​នោះ​ឡើយ​ ។​ អ​សប​ បាន​ហាម​ ប្រាម​នាំ​ចូល​រាល់​ទំនិញ​ផលិតផល​ពី​កូរ៉េ​ ខាងជើង​ពិសេស​គឺ​សព្វាវុធ​ ។​

​បើ​ទោះបី​អង្គការសហប្រជាជាតិ​បាន​ អនុម័ត​ការ​ដាក់​ទណ្ឌកម្ម​នៅ​ឆ្នាំ​២០០៦​ ប៉ុន្ដែ​ប្រសិទ្ធភាព​នៃ​ការ​ដាក់​ទណ្ឌកម្ម​នោះ​ មិនសូវ​ខ្ពស់​ឡើយ​ដោយសារ​តែ​កូរ៉េ​ខាង​ ជើងមាន​ចិន​ជា​ខ្នងបង្អែក​ ។​ រាល់​ផលិត​ ផល​នានា​របស់​កូរ៉េ​ខាងជើង​បាន​នាំ​ទៅ​ កាន់​ប្រទេស​ចិន​ដល់​ទៅ​៩០​ភាគរយ​ ។​ ពេល​ថ្មីៗ​នេះ​ប្រធានាធិបតី​លោក​បា​រ៉ា​ក់​ អូ​បា​ម៉ា​ ក៏​បាន​អនុម័ត​ច្បាប់​ដាក់​ទណ្ឌកម្ម​ ថ្មី​ដល់​កូរ៉េ​ខាងជើង​ដោយ​បាន​ចូលរួម​វាយ​ ប្រហារ​តាម​បណ្ដាញ​ទៅ​លើ​ក្រុមហ៊ុន​ ផលិត​ខ្សែភាពយន្ដ​មួយ​របស់​អា​មេ​រិ​ក​ ។​

​ការ​ដាក់​ទណ្ឌកម្ម​ដែល​មានការ​ចូល​ រួម​សហគមន៍​អន្ដរជាតិ​ប្រាកដជា​មាន​ ប្រសិទ្ធភាព​សម្រាប់​ទៅ​លើ​ប្រទេស​១​ ។​ នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​អំឡុង​ ឆ្នាំ​១៩៨០​ ការ​ប្រកាន់ពូជសាសន៍​ត្រូវ​ បាន​បញ្ចប់​ដោយសារ​តែ​ការ​ដាក់​ទណ្ឌ​ កម្ម​ ។​

​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​រុ​ស្ស៊ី​ របស់​លោក​ខាងលិច​បាន​ធ្វើ​ឱ្យ​រុ​ស្ស៊ី​រង​ ការ​ខាតបង់​យ៉ាង​ធំធេង​ប៉ុន្ដែ​បែរជា​ជួយ​ ដល់​ប្រទេស​ក្រីក្រ​ ប្រទេស​កំពុង​អភិវឌ្ឍន៍​ មាន​ភាព​ប្រសើរ​ទៅ​វិញ​ ដោយសារ​តែ​ តម្លៃ​ប្រេង​លើ​ពិភពលោក​ធ្លាក់​ថ្លៃ​ ។​

​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​នា​ពេល​ បច្ចុប្បន្ន​ត្រូវ​បាន​ប្រទេស​មហាអំណាច​ នៅ​លើ​ពិភពលោក​ប្រើប្រាស់​ដើម្បី​ សម្រេច​គោលដៅ​នយោបាយ​សេដ្ឋកិច្ច​ របស់​ខ្លួន​ ។​

​ទណ្ឌកម្ម​បាន​ក្លាយទៅជា​គោ​លន​យោ​ បាយ​ប្រពៃណី​របស់​ប្រទេស​មហាអំណាច​ ក្នុង​គោលដៅ​ពង្រឹង​អំណាច​របស់​ខ្លួន​ក៏​ ដូច​ជា​ធ្វើ​ឱ្យ​ប្រទេស​ជា​ច្រើន​ត្រូវ​ស្ដាប់​ តាម​ជាក់ស្ដែង​អា​មេ​រិ​ក​ប្រទេស​ណាមួយ​ មិន​ស្ដាប់​ទៅ​តាម​សំណើ​អា​មេ​រិ​ក​ឱ្យ​កែ​ ទ​ង្រ​ង់​អ្វីមួយ​នោះ​ប្រាកដជា​រង​ការ​ដាក់​ ទណ្ឌកម្ម​ជា​មិន​ខាន​ ។​ ប្រទេស​ក្នុង​តំបន់​ អាស៊ាន​ដូច​ជា​មី​យ៉ា​ន់​ម៉ា​ជាដើម​ក៏​ធ្លាប់​ ទទួល​រង​ការ​ដាក់​ទណ្ឌកម្ម​ពី​អា​មេ​រិ​ក​ផង​ ដែរ​ដោយ​មិន​ព្រម​កែ​ទ​ង្រ​ង់​នយោបាយ​ ឆ្ពោះទៅ​រក​ប្រជាធិបតេយ្យ​ប៉ុន្ដែ​ក្រោយ​ មក​ក៏​បាន​លុប​ចោល​ដោយ​ប្រទេស​នេះ​ ព្រម​កែទម្រង់​នយោបាយ​ឆ្ពោះទៅ​រក​ ប្រជាធិបតេយ្យ​ ៕

Sanctions

Loading...

Leave a Reply

Your email address will not be published. Required fields are marked *