បើ​ស្រវឹង​កុំ​បើក​បរ​ប្រយ័ត្ន​អស់​​៤​​លាន​រៀល ​ហើយ​​​ជាប់​គុក​៦​​ខែ​ទៀត

ចំណេះ​ដឹង ៖ ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក មាត្រា​៧៧ បាន​ចែងថា “ជន​ណា​បើកបរ​យានយន្ត​ នៅ​ពេល​ដែល​ខ្លួន​ស្ថិត​នៅ​ក្នុង​ភាព​ស្រវឹង ដោយ​មាន​ជាតិ​អាល់កុល ចាប់ពី ០,៤០ មីលី​ក្រាម ក្នុង​មួយ​លីត្រ​ខ្យល់ ឬ​ចាប់​ពី ០,៨០ ក្រាម ក្នុង​មួយ​លីត្រ​ឈាម ឡើង​ទៅ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ ខែ ទៅ​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ៨០០.០០០ រៀល ទៅ ៤.០០០.០០០ រៀល។

សូមបង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ និង គោរព​សិទ្ធិ​គ្នា​ទៅ​វិញ​ទៅ​មក បើ​យើង​មិន​គោរព​ជីវិត​អ្នកដទៃ គួរ​តែ​គោរព​ជីវិត​ខ្លួន​ឯង​ផង៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *