បេក្ខជន​ Got Talent រូប​នេះ​រាំ​មនុស្ស​យន្ត​ល្អ​ឥត​ខ្ចោះ ធ្វើ​ឲ្យ​ Judges ចំហ​មាត់​

បេក្ខជន​ម្នាក់​ដែល​បាន​ចូល​រួម​ប្រកួត​សមត្ថភាព​ក្នុង​កម្មវិធី​ America’s Got Talent បាន​ធ្វើ​ឲ្យ​ Judges និង​អ្នក​ទស្សនា​ចំហ​មាត់ និង​មិន​ដក​ភ្នែក​ ព្រោះ​តែ​ការ​រាំ​បែប​មនុស្ស​យន្ត​របស់​គាត់​ដ៏​ល្អ​ឥត​ខ្ចោះ​។
11

បេក្ខជន​ខាង​លើ​មាន​ឈ្មោះ​ថា Kenichi Ebina ជនជាតិ​ជប៉ុន មក​ពី​ទី​ក្រុង​តូក្យូ ចូល​ប្រកួត​ក្នុង​កម្មវីធី​ America’s Got Talent ឆ្នាំ​២០១៣។ លោក​និយាយ​ថា​ ការ​រាំ​គឺ​ជា​ការ​ស្រមៃ​របស់​គាត់ អ្វី​ដែល​គាត់​ចង់​បាន​បំផុត​ក្នុង​ជីវិត​របស់​គាត់ គឺ​បង្ហាញ​អ្នក​គ្រប់​គ្នា​នូវ​សមត្ថភាព​នៃ​ការ​រាំ​ដែល​គាត់​មាន​ ដូច្នេះ​ទើប​គាត់​មក​ចូលរួម​ក្នុង​កម្មវិធី​នេះ​។
22

នៅ​ពេល​ Judge ម្នាក់​សួរ​ថា​ ហេតុអី​ក៏​លោក​ជ្រើស​រើស​វិញ្ញាសា​រាំ​បែប​មនុស្ស​នេះ​មក​ប្រកួត? គាត់​បាន​និយាយ​ថា​គាត់​ធ្លាប់​បាន​សម្ដែង​ឲ្យ​គេ​ឯង​មើល ហើយ​ពេល​លោក​កំពុង​សម្ដែង អ្នក​គ្រប់​គ្នា​បាន​ស្រែក​ថា​ yes yes ឮ​ឡើង​ៗ ហើយ​លោក​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ធ្វើ​បាន​ល្អ​។
តោះ មើល​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​គាត់​ទាំង​អស់​គ្នា​៖

នេះ​វីដេអូ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *