បេក្ខភាពចុងក្រោយ សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺកីឡាករ សង គង់ និង លន បញ្ញា

ភ្នំពេញ៖ កីឡាករ សង គង់មកពីក្លិបអេភូងកីឡា និង លន បញ្ជា មកពីក្លិបមហិទ្ធីរិទ្ធតាដំបងដែក គឺជាបេក្ខភាពចុងក្រោយគេ ឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងកម្មវិធី ប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្តើមពានរង្វាន់ជើងឯក TV5 Knock Out Series by K. cement ទម្ងន់៥៧ គីឡូក្រាម នៅសង្វៀន TV5 ព្រែកកំពឹស កាលពីចុងសប្តាហ៍កន្លងទៅ។

ក្នុងការប្រកកួតនេះ កីឡាករ សង គង់ បានវាយយកឈ្នះ រឿន ឈី អ្នកប្រដាល់ក្លិបស្វាយរលំឫទ្ធីជ័យ ដោយចៅក្រមទាំង៥រូប បានផ្តល់ពិន្ទុអោយសង គង់ឈ្នះទាំង៥រូប ។ ការផ្តល់ពិន្ទុពីសំណាក់ចៅក្រមខាង ដោយសារតែ សង គង់ មានបៀបយកឈ្នះ រឿន ឈី ចំនួន៥ទឹកដាច់តែម្តង។

ចំពោះការប្រកួត របស់ លន បញ្ញា ដែលបានយកឈ្នះ កីឡាករ លាភ រដ្ឋា អ្នកប្រដាល់ក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ ក្នុងវគ្គ៨នាក់ចុងក្រោយ ឆ្ពោះទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាពេលខាងមុខ ។ ដោយសារតែ លន បញ្ញា បានវាយ លាភ រដ្ឋា ឲ្យសន្លប់ក្នុងទឹកទី២ តាមរយៈស្នៀតជើងទាត់ ចំគល់ថ្គាមយ៉ាងពេញទំហឹងតែម្តង ។ ដូច្នេះ លន បញ្ញា និង សង គង់ គឺជាបេក្ខភាពទី៣និងទី៤ ឡើងទៅកាន់ការប្រកួត ក្នុងវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ រីឯ លាភ រដ្ឋា និង រឿន ឈី ត្រូវអស់ឱកាសបន្តការប្រកួត កម្មវិធីកំពូលជើងឯក TV5 Knock Out Series by K. cement ទម្ងន់៥៧ គីឡូក្រាម ។

ចំពោះការប្រកួតគូលក្ខណៈមិត្តភាពអន្តរជាតិកីឡាករ ម៉ន សាម៉េត របស់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក បានប្រកួតឈ្នះអ្នកប្រដាល់ថៃឈ្មោះ Kamlay Youk ដោយពិន្ទុ បន្ទាប់ពីតស៊ូយ៉ាងស្វិតស្វាញពេញ ៥ ទឹកនោះ៕

Loading...