បេក្ខភាពជុំទី២នៃកម្មវិធីប្រដាល់គុនខ្មែរ TV5 Boxing Knock-Out Series by K-Cement

ភ្នំពេញ៖ សប្តាហ៍ទី២ នៃការ្រកួតប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្តើមពានរង្វាន់ TV5 Boxing Knock-Out Series by K-Cement រដូវកាលទី៣ របស់ស្ថានីទូរទស្សន៍ប៉ុស្តិ៍លេខ៥ កាលពីសៅរ៍ទី១៦ខែមិថុនា កន្លងមក គណៈកម្មការ រៀបចំការប្រកួត បានរកឃើញបេក្ខភាព២នាក់បន្ថែមទៀត សម្រាប់ការប្រកួតជម្រុះជុំទី២ គឺកីឡាករ កំពែង ខ្មៅ មកពីក្លិបក្រសួងកសិកម្ម និង សេក ចៅជូត មកពីក្លិបអង្គរមានជ័យខេត្តសៀមរាប ក្រោយពីពួកគេទទួលបានជ័យជម្នះលើដៃគូប្រកួត ។

កីឡាករ ចៅជូត បានយកកីឡាករ ផាន រះ មកពីក្លិបតាព្រហ្មមានជ័យ ដោយពិន្ទុ ក្រោយប្រកួតគ្នាពេញ៣ទឹក ។ កីឡាករ ផាន់ រះ ដែលមានកណ្ដាប់ដៃវាយធ្ងន់ ត្រូវរងបរាជ័យក្រោយថ្វីជើង និងជង្គង់ ចៅជូត យ៉ាងណាអ្នកប្រដាល់ទាំង២នាក់ បានប្រើអស់វិធី និងកល្បិច ដើម្បីយកឈ្នះគូប្រកួតជប៉ុន្តែ លទ្ធផលចុងក្រោយ ត្រូវគណៈវិន្និច្ឆ័យផ្តល់អាទិភាពឡើងទៅវគ្គបន្ត ទៅកីឡាករ ចៅជូន។

ចំពោះការប្រកួតរវាង កីឡាករ កំពែង ខ្មៅ មកពីក្លិបក្រសួងកសិកម្ម បានឡើងទៅឈរចាំប្រកួតជម្រុះជុំទី២ បន្ទាប់ប្រកួតឈ្នះកីឡាករ ឡូញ វ៉ាន់ឌី មកពីក្លិបពន្លឺវិបុលដារិទ្ធពោធិ៍សែនជ័យដោយពិន្ទុដែរ ។

កំពែង ខ្មៅវាយចំគោលដៅបានល្អ ពីសេសការប្រកួតក្នុងទឹក៣ ធ្វើឲ្យឡូញ វ៉ាន់ឌី ដកថយដើម្បីរកឱកាសវាយបកសង កំពែង ខ្មែរវិញ ដោយប្រើកណ្តាប់ដៃ និងទាត់ ប៉ុន្តែចុងក្រោយ គណៈវិន្និច្ឆ័យបានផ្តល់អទិភាពដល់កីឡាករ កំពែងខ្មៅ ជាបេក្ខភាពឡើង ទៅវគ្គបន្តគឺជុំទី២ ។

នៅល្ងាចថ្ងៃដដែលនោះ ការប្រកួត លក្ខណៈមិត្តភាពអន្តរជាតិ កីឡាករ ឡុង សុភី មកពីឡុងសាលវ័ន្តកីឡា បានប្រើស្នៀតជង្គង់បុកទៅលើកពោះ កីឡាករ ថៃ ឈ្មោះ Thai Oulan ឲ្យបោះបង់ការប្រកួត ក្នុងទឹកទី៣ ។ គួររំលឹកថា ការប្រកួតរ ដណ្តើមពានរង្វាន់ TV5 Boxing Knock-Out Series by K-Cement រដូវកាលទី៣នេះ មានកីឡាករ ចូលរួម៣២នាក់ ដោយបែងចែកជា៣ដំណាក់កាលធំៗ មុនឈានដល់វគ្គពាក់កណ្តាលផ្តាច់ និងផ្តាច់ព្រ័ត្រ ។ ដំណាក់ជម្រុះ៣២នាក់ ដំណាក់កាលទី២ជម្រុះ១៦នាក់ និងដំណាក់កាលទី៣ជម្រុះ៨នាក់ ៕

 

Loading...