បេក្ខភាពវគ្គផ្តាច់ព្រ័ត្រ TV5 Knock Out Series រដូវកាលទី២គឺ កីឡាករ ធន មករា និង លន បញ្ញា

ភ្នំពេញ ៖ អស់រយៈពេល៣ខែកន្លងមក ទីបំផុត បេក្ខភាព ចុងក្រោយ សម្រាប់ពានរង្វាន់កំពូលជើងឯក TV5 Knock Out Series by K-cement តម្រូវលើអ្នកប្រដាល់វ័យក្មេង២រូប គឺ ធន មករា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ និង កីឡាករ លន បញ្ញា មកពីក្លិបមហិទ្ធីរិទ្ធតាដំបងដែក ត្រៀមប្រជែងគ្នាយក យកពាននេះ សប្តាហ៍ទី៤នៃខែឧសភាឆ្នាំ២០១៨ខាងមុខនេះ ។

កីឡាករ ធន មករា បានវាយឈ្នះយុគ យក្សផ្លែ អ្នកប្រដាល់ក្លិបបូរីរាជសីហ៍មានរិទ្ធ ដោយពិន្ទុប្រផុតប្រផើយ បន្ទាប់ពីប្រកួតគ្នា៣ទឹករួច ដោយសារ កីឡាករយុគ យក្សផ្លែចាញ់ប្រៀបកាយសម្បទា ធន មករា តាំងពីទឹកទី១ទៅម្ល៉េះ ។ ចំណែកការប្រកួតរបស់ លន បញ្ញា ដែលបានវាយឈ្នះ សង គង់ អ្នកប្រដាល់ក្លិបអេភូថងកីឡា ដោយពិន្ទុដែរនោះ ព្រោះតែ លន បញ្ញា មានឱកាសវាយចូលទៅ សង គង់បានច្រើន តាមរយៈកាយសម្បទា ផងដែរ។

ដូច្នេះ កីឡាករ ធន មករា និង លន បញ្ញា ពួកគេត្រួវជួបប្រកួតគ្នា នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីប្រជែង ដណ្តើមយក តំណែងជើងឯកពានរង្វាន់ TV5 Knock Out Series by K-cement ទម្ងន់ ៥៧ គីឡូក្រាម ដែlមានប្រាក់រង្វាន់ចំនួន៤.០០០ដុល្លារ និង ចំណាត់ថ្នាក់លេខ២ ទទួលបានចំនួន ២.០០០ដុល្លារ ។ ដោយឡែក យុគ យក្សផ្លែ ប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ ជាមួយ សង គង់ ។ ការប្រកួតលក្ខណះមិត្តភាពអន្តរជាតិវិញ ឈិន ក្វាន់ង៉ុយ អ្នកប្រដាល់ក្លិបមកុដរាជសីហ៍ ប្រកួតចាញ់អ្នកប្រដាល់ថៃBaer Chamakh ដោយពិន្ទុ ៕

 

Loading...