បេក្ខភាព២នាក់បន្ថែមទៀតហើយ ដែលត្រូវត្រៀម ប្រកួតវគ្គជម្រុះពានរង្វាន់ TV5ជុំទី២

ភ្នំពេញ៖ រកឃើញបេក្ខភាពកីឡាករ ២នាក់បន្ថែមទៀតហើយ ដែលត្រូវត្រៀមប្រកួតវគ្គជម្រុះពានរង្វាន់ ជើងឯកTV5 Knock Out Series By K.Cement ទម្ងន់៦០គីឡូក្រាម កាលពីយប់ថ្ងៃសៅរ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៨ លើសង្វៀន TV5 ព្រែកកំពឹស ។ គឺកីឡាករឈាន រស្មី មកពីក្លិបរាជសីហ៍ខេត្តរតនគិរី បន្ទាប់ពីវាយឈ្នះកីឡាករស៊ឹម ប៊ុនឆៃ មកពីក្លិបព្រៃទទឹងខេត្តបាត់ដំបងដោយពិន្ទុ ខណៈដែល កី ឡាករឡុង រ៉ាមី អ្នកប្រដាល់ក្លិបខ្លារខិនមានរិទ្ធ បានវាយយកឈ្នះលី តឿន អ្នកប្រដាល់ក្លិបមកុដរាជសីហ៍ដោយពិន្ទុ ។

ចំពោះការបប្រកួត រវាង ស៊ឹមប៊ុនឆៃ គេចាញ់ឈាន រស្មី ដាច់តែម្តង ដោយចាញ់៥សូន្យ គឺចៅក្រមទាំង៥រូបបានផ្តល់ពិន្ទុអោយឈាន រស្មីឈ្នះទាំង៥រូប ។ ដូច្នេះស៊ឹម ប៊ុនឆៃ ចាកចេញពីការប្រកួតដណ្តើមជើងឯកTV5 Knock Out ត្រឹមដំណាក់កាលទី១នេះ ។ ឯ ឈាន រស្មី នៅបន្តការប្រកួតក្នុងដំណាក់កាលទី២បន្ត ។ រីឯកីឡាករ ឡុង រ៉ាមី ក៏ត្រូវត្រៀមប្រកួតជុំទី២ទំនងត្រូវប៉ះជាមួយកីឡាករ ឈាន រស្មី វគ្គ១៦នាក់ ។

គួរបញ្ជាក់ថា មកដល់ត្រឹមសប្តាហ៍ទី៤នេះ ក្នុងការប្រកួតចម្រាញ់៣លើកកន្លងមកនេះ គេរកឃើញអ្នកប្រដាល់ខ្លាំងបានចំនួន៨រូបហើយ គឺម៉ន ព្រហ្មម៉ាញ ក្លិបការិយាល័យទី៥ កងទ័ពជើងគោក, លាភ រដ្ឋា ក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ , សេក ចៅជូតក្លិបអង្គរមានជ័យខេត្តសៀមរាប, កំពែង ខ្មៅ សមាគមកីឡាប្រដាល់ក្រសួងកសិកម្ម , តាំង តាក់ ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ , វុត្ថា លាន់លិញ ក្លិបអង្គរធំគុនខ្មែរ ,ឈាន រស្មី ក្លិបរាជសីហ៍ខេត្តរតនគិរី និង ឡុង រ៉ាមី ក្លិបខ្លារខិនមានរិទ្ធ។

ដោយឡែក ចំពោះការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិមួយគូរវាង វៀត ប៊ុនឌឿន អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ និង អ្នកប្រដាល់ថៃPhich Thorng នោះ គឹលទ្ធផលបានទៅលើអ្នកប្រដាល់ថៃ ឈ្នះដោយពិន្ទុ បន្ទាប់ពីវាយគ្នា៥ទឹកពេញនោះ ។ វៀត ប៊ុនឌឿន វាយចាញ់Phich Thorng ដាច់៥សូន្យដែរ។ ពីរនាក់នេះ ប្រកួតគ្នាក្នុងទម្ងន់ ៦៣,៥០០ គីឡូក្រាម ៕

Loading...